ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ៤នាក់ ករណី​គ្រឿងញៀន

កណ្ដាល៖ នៅវេលា​ម៉ោង១ និង២០នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ចំណុច​ផ្លូវ​លេខ២១០ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ពីបទ​រក្សាទុក​គ្រឿងញៀន។

ជនសង្ស័យ​ទី១. ឈ្មោះ រុន ចំរើន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែ​ជើងព្រៃ១ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​លាង​ម៉ូតូ (ឃាត់ខ្លួន), ទី២. ផុន វ៉ិ​ត អាយុ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើងព្រៃ២ ឃុំ​អំពៅព្រៃ មុខរបរ​កម្មករ​រោងចក្រ (ឃាត់ខ្លួន), ទី៣. ឈិន ប៉ាវ អាយុ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ ជើងព្រៃ១ មុខរបរ​កម្មករសំណង់ (ឃាត់ខ្លួន), ទី៤. រដ្ឋ ធានី អាយុ១៧ឆ្នាំ មាន​ទីលំនៅ ភូមិ​ជើងព្រៃ១ មុខរបរ​នៅផ្ទះ (ឃាត់ខ្លួន) និង​ទី៥. ឈ្មោះ ទីន អាយុ១៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ដោល ឃុំ​អំពៅព្រៃ មុខរបរ​មិន​ពិតប្រាកដ (គេចខ្លួន)។ វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (ម៉ា​ទឹកកក) ១កញ្ចប់​តូច, ម៉ូតូ ១គ្រឿង ម៉ាក MIO ពណ៌​ក្រហម ពាក់​ផ្លាកលេខ 1F-1617, ជំ​ពាម​កៅស៊ូ ២ដើម, លុយ​រៀល ១៧០០រៀល, កាបូបស្ពៀយ​ចំហៀង១, និង​ទូរ​សព្ទ័​ដៃ ១គ្រឿង។

ពេល​កើតហេតុ កម្លាំង​ល្បាត​នគរបាល និង​កម្លាំង​ប៉ុស្តិ៍​បាន​ល្បាត មកដល់​ចំណុច​ខាងលើ បាន​ជួប​ជាមួយ​ពួកគេ​កំពុងតែ​ជិះ​ម៉ូតូ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង ក៏បាន​ឃាត់​ធ្វើការ​ឆែកឆេរ រកឃើញ​ថ្នាំញៀន ១កញ្ចប់​តូច និង​ជំ​ពាម​កៅស៊ូ ២ដើម បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍ បាន​រាយការណ៍​មក​កម្លាំង ផ្នែក​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចុះទៅ​សហការ ហើយក៏​នាំខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ រុន ចំរើន បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ខាងលើ ពិតជា​របស់ខ្លួន​មែន ដោយបាន​ទិញ​ពី​មនុស្ស​ស្រី​ម្នាក់ មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​វាល​ខ្សាច់ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ដើម្បី​យកមកប្រើ​ប្រាស់ បន្ទាប់ពី​ទិញ​ថ្នាំ​បាន​ហើយ ខ្លួន​បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ពេលដែល​មកដល់​ចំណុច ខាងក្រោយ​វត្ត​ព្រែក​សំរោង ម៉ូតូ​របស់ខ្លួន​បាន​បែក​កង់​ខាងក្រោយ ហើយ​ខ្លួន​បាន​តេ​ទូរ​សព្ទ័​ទៅរក​ប្អូនប្រុស ឈ្មោះ រដ្ឋ ធានី ឲ្យ​ជួយ​ទិញ​ពោះវៀន​ម៉ូតូ ដើម្បី​យកមក​ប្តូរ​ពេលដែល​ពួកគេ មកដល់​ក៏​កម្លាំង​សមត្ថកិច្ច​ឃាត់​ពួកខ្លួន ឆែរ​ឆេរ​តែម្តងទៅ។ ពេល​ដែរ​ឆែកឆេរ​ឃើញ​ថ្នាំញៀន មិត្ត​ភ​ក្ត្រ័​ប្អូន​របស់ខ្លួន ឈ្មោះ ទី បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya