ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ម្នាក់ ស្លាប់​ភ្លាម​នៅនឹងកន្លែង​ហេតុ

បុរស​ម្នាក់​ម្នាក់ ស្លាប់​ភ្លាម​នៅនឹងកន្លែង​ហេតុ

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅវេលា​ម៉ោង​ម៉ោង៧ និង៤០នាទី​យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង មុខ​កុងស៊ី​កាប់​ជ្រូក ខាងកើត​លូ៥ជាង១០០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា អាយ​ខុន ពាក់​ស្លាក​លេខ ភ្នំពេញ 1AA.7854 ពណ៌​ខៀវ​លា​យស ជិះ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ពី​កើ​តទៅ​លិច បើក​យ៉ាង​លឿន​មកដល់​ចំណុច​កុងស៊ី​កាប់​ជ្រូក ក៏​វ៉ា​ម៉ូតូ​មួយគ្រឿង​ហើយក៏​ទាក់​ដៃចង្កូត​ដួល ខណៈនោះ​ក៏មាន​រថយន្ត​កុងតឺន័រ១គ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ទឹកប្រាក់​ពាក់​លេខ​ខាងក្រោយ ព្រះសីហនុ 4A.0852 ខាងមុខ​ស្លាក​លេខ ព្រះសីហនុ​3A.2694 ក្រុមហ៊ុន ផែ​ស្ងួន អូ​លែរ បាន​កិន​បុរសរងគ្រោះ​ខាងលើ​បែកក្បាល​ស្លាប់​មួយ​រំពេច ភ្លាមនោះ​រថយន្ត​បើក​រត់១គីឡូ​ដី ទើប​ឈប់​ចុះចត​រថយន្ត​នៅមុខ​រោងចក្រ​កាណាឌីយ៉ា តែ​អ្នកបើក​រត់​បាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya