ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ម្នាក់​រងរបួស​ដោយសារ​ចូល​ឃាត់ ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​វាយតប​គ្នា

ប៉ូលិស​ម្នាក់​រងរបួស​ដោយសារ​ចូល​ឃាត់ ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​វាយតប​គ្នា

កណ្តាល៖ នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ចំណុច ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ​ទី១ឈ្មោះ លី វួ​ច​ហេង ភេទ​ស្រី អាយុ២៥ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ( ជា​ប្រពន្ធ)និង​ទី២ឈ្មោះ ពៅ ភន ភេទ​ប្រុស​អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នគរបាល​ឋាន:នាយប៉ុស្តិ៍ នៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជនសង្ស័យ​ប្តី ឈ្មោះ ម៉ោង ផល្លី ភេទ​ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូ​កង​បី មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ(ឃាត់ខ្លួន) ។

កន្លងមក​ជនសង្ស័យ​ធ្លាប់ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​ជាច្រើនលើក​មកលើ​ប្រពន្ធ​កាល​នៅ​ថ្ងៃទី១៦.០៦.២០១៧ម៉ោង២១:០០នាទី​ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​បាន​វាយ​ប្រពន្ធ​ត្រូវ​មុខ​និង​ទ្រូង​និង​ពេល​វាយ​ហើយ​បាន​ជិះ​ម៉ូតូ​កង​បី​គេច​ទៅ​ភ្នំពេញ​បាត់​និង លុះដល់​ថ្ងៃទី២០ខែមិថុនា​ឆ្នាំ២០១៧វេលា​ម៉ោង១៩.៣០នាទី​ជនសង្ស័យ​បាន​ជិះ​កង់​បី​មកដល់​ផ្ទះ​វិញ​តាម​វាយ​ប្រពន្ធ​ដោយ​ប្រច័ណ្ឌ​ប្រពន្ធ​ពេល​កំពុង​វាយ​ប្រតាយប្រតប់​វាយ​ប្រពន្ធ ពេលនោះ លោក ពៅ ភន​នាយប៉ុស្តិ៍​ព្រះ​ប្រសប់​ចុះមក​អន្តរា​គន៍​ទៅ​ឃាត់​ជនសង្ស័យ​ពេល​ឃាត់​នោះ ត្រូវ​ជនសង្ស័យ​ដាល់​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​មួយ​ដៃ​បណ្ដាល​ឲ្យ​ដួលសន្លប់​បាត់ស្មារតី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya