ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សម​ត្ត​កិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន

បុរស​ម្នាក់ សម​ត្ត​កិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន

កណ្តាលៈ កាលពី​វេលា​ម៉ោង៦និង២០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ចំបក់​ភ្លោះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យ​មាន​គ្នា២នាក់ ទី១ ឈ្មោះ មៃ តឺ​ប ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​កើតហេតុ។ ទី២ ឈ្មោះ មាឃ សុខា ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ភ្លោះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល កំពុង​គេចខ្លួន។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​មីន ម៉ា​ទឹកកក ICE សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន៣កញ្ចប់​តូច និង​ទូរ​សព្ទ័​ដៃ១គ្រឿង ម៉ាក Camfone។

មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន នៅ​ចំនុច​ខាងលើ បន្ទាប់មក​កម្លាំង​បាន​ចុះទៅ​បង្ក្រាប ឆែកឆេរ​ខ្លួន ឃើញ​មាន​ថ្នាំញៀន៣កញ្ចប់​តូច។

ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាពថា ខ្លួន​បាន​យក​ថ្នាំ​ពី​ឈ្មោះ មាឃ សុខា ដើម្បី​យកទៅលក់​ឲ្យ​គេ ហើយ​គេ​យកលុយ​ចំនួន​ពី​ពាន់​ទៅ​បី​ពាន់​រៀល។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ឃុំខ្លួន និង​រក្សាទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya