ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៣ បានកើតកូនភ្លោះដល់ ទៅ៣ក្បាលក្នុងពេលតែមួយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលបាន និយាយថា មិនធ្លាប់ឃើញទេកន្លងមកគឺធ្លាប់តែ ឃើញមេគោកើតបានកូនពីរប៉ុណ្ណោះ តែពេលនេះមេគោនេះកើតបានកូនដល់ទៅ៣ក្បាលដូចមនុស្សដែរ ។
ប្រធានការិយាល័យ ក្សេត្រវិទ្យានិង ប្រព័ន្ធកសិកម្មលោកឡោ ប៊ុណ្ណា បានប្រាប់ឱ្យដឹងថា គោញីមួយក្បាលនេះ លោកបានទិញវាពីស្រុកកៀនស្វាយមក ដែលកាលណោះវាមានអាយុតែប្រាំមួយ ខែទេ ហើយបច្ចុប្បន្ននេះវាមានអាយុ ៣ឆ្នាំ ។ ដោយឡែកគោញីមួយក្បាលនេះ យើងក៏បានដាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយកសិកម្មចម្រុះមួយដល់ កសិករ ហើយយើងបានចិញ្ចឹមវាជាធម្មតាទេ មិនប្រើថ្នាំចាក់បំប៉នដូចគោដទៃដែល យើងឱ្យវាស៊ីស្មៅតាមធម្មតានោះឡើយ។
ពាក់ព័ន្ធនឹងគោ ញីមួយក្បាលនេះកើត បានកូនភ្លោះ៣ក្បាលនោះលោកឡោ ប៊ុណ្ណាបានពន្យល់ថា មុនដំបូងយើងបាន យកបាមកបង្កាត់ម្ដងរួចហើយដែរ តែ វាអត់មានកូនទេដល់លើកទី២នេះយើងក៏យកបាមកបង្កាត់ម្ដងទៀត ស្រាប់តែ វាកើតកូនមកដល់ទៅ៣ក្បាលក្នុងពេលតែ១ គួរឱ្យភ្ញាក់ផ្អើលមែនពីព្រោះគេ ធ្លាប់តែឮធ្លាប់ឃើញមានកូន២ប៉ុណ្ណោះនាពេលកន្លងមក ៕