ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ចាប់​ភិក្ខុ​ស​ង្ឍ​មួយអង្គ​គង់​វត្ត​ដំរី​ស ផ្សិ​ក​ចាត់ការ​តាមច្បាប់ កាន់កាប់ និង​រក្សាទុក​អាវុធ​ខុសច្បាប់

ចាប់​ភិក្ខុ​ស​ង្ឍ​មួយអង្គ​គង់​វត្ត​ដំរី​ស ផ្សិ​ក​ចាត់ការ​តាមច្បាប់ កាន់កាប់ និង​រក្សាទុក​អាវុធ​ខុសច្បាប់

ខេត្តបាត់ដំបង៖ កាលពី​រសៀល​ថ្ងៃទី២១ មិថុនា ឆ្នាំ២០១៧  សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង បាន​អនុវត្តតាម​ដីកា បង្គាប់​ឲ្យ​ចូលខ្លួន​លេខ៩៥៨ ច.ខ​ចុះ​ថ្ងៃទី២១ មិថុនា ២០១៧ របស់​សាលាដំបូង​ខេត្តបាត់ដំបង បាន​ទៅ​នាំខ្លួន​សង្ឃ១អង្គ​ដែល​គង់នៅ​វត្ត​ដំរី​ស ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង.ខេត្តបាត់ដំបង ពាក់ព័ន្ធ​ពីបទ.ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​និង​កាន់កាប់ រក្សាទុក​អាវុធ​ខុសច្បាប់ ។ ព្រះអង្គ​នោះ​នាម ហន សុ​ផាន្នី ព្រះជន្ម២៤ ព្រះវស្សា មាន​ទីលំនៅ​ភូមិ​សិរិ​សុខា ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ស្នាក់នៅ​កុដិ​លេខ១២ ក្នុង​វត្ត​ដំរី​ស ក្រុង.ខេត្តបាត់ដំបង ។ មុន​មាន​ដីកា​ឃាត់ខ្លួន​ស​ង្ឍ​អង្គ​នោះ ត្រូវបាន​ព្រះចៅអធិការ​វត្ត និង​មន្ទីរ​ធម្មការ​ខេត្ត សម្រេច​បក​ស្បង់​ចីវរ​ពី​ព្រះ​ទៅជា​គ្រហស្ថ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya