កំពង់ចាម ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខកន្លែងលាងរថយន្ដ ឋិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ចាម ។
លោកវរសេនីយ៍ទោ សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្ដកំពង់ចាមបានឱ្យ ដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ខ្លួនមានឈ្មោះ ថា ចិតញ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុង- ខេត្ដកំពង់ចាម ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន មានថ្នាំញៀនក្រាមពណ៌ស៦កញ្ចប់ ប្រាក់ ញុះញង់៣០ដុល្លារ ឧបករណ៍សេពថ្នាំ ញៀន
២សម្រាប់ សម្ភារវេចខ្ចប់មួយចំនួន និងកាំបិតចុងស្រួច១ ៕