ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង បាន​បែក​កង់​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ឡាន​កា​ម៉ា​រី​ស្វិត ដែល​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលអោយ២នាក់​ប្តី​ប្រពន្ធ គាប​ជាប់​នៅក្នុង​កាបិ​ន​ឡាន របួស​យ៉ាង​ធ្ងន់

ឡាន​មួយគ្រឿង បាន​បែក​កង់​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ឡាន​កា​ម៉ា​រី​ស្វិត ដែល​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលអោយ២នាក់​ប្តី​ប្រពន្ធ គាប​ជាប់​នៅក្នុង​កាបិ​ន​ឡាន របួស​យ៉ាង​ធ្ងន់

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១០និង៤០នាទី​យប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៣ ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោរ រថយន្ត​បង្ក​ម៉ាក​fuso ពណ៌​ខៀវ ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0813 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ស្រមោល ដោយ​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​រថយន្ត​ឃើញ​មាន​ឯកសារ​មួយចំនួន និង​អត្តសញ្ញាណ​ប័ត្រ​ឈ្មោះ ផាន់ វ៉ា អាយុ៤២ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទន្លេ​បិទ​ក្រោម ឃុំ​ទន្លេ​បិទ​ស្រុក​ត្បូងឃ្មុំ កំពុងចាម ។ ចំណែក​អ្នកបើកបរ​រថយន្តរ​ង​គ្រោះ​ម៉ាក កា​ម៉ា​រី​ស្វិត ស៊េរី៩៣ ពណ៌​ស ពាក់​ស្លាក​លេខ ច-3640 ភព2 អ្នកបើកបរ​ក្នុង​រថយន្ត​មាន២នាក់​ប្តី​ប្រពន្ធ​បាន​រងរបួស​ធ្ងន់។

រថយន្ត​ធន់​ធំ​ម៉ាក Fuso មួយគ្រឿង បាន​បែក​កង់​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​កា​ម៉ា​រី​ស្វិត​ដែល​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​មនុស្ស២នាក់​ជា​ប្តី​ប្រពន្ធ បាន​គៀប​ជាប់​នៅក្នុង​កាបិ​ន​រថយន្ត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយភ្លាមៗត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយសង្គ្រោះ​គាស់​ចេញ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ចំណែក​តៃកុង​ភ័យ​ចុះ​គេចខ្លួន​បាត់ស្រមោល ។

នៅ​មុនពេល​កើតហេតុ​នោះ​គឺ រថយន្ត​បង្ក​ម៉ាក​Fuso បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ចៃដន្យ​ក៏បាន​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​រងគ្រោះ​ម៉ាក​កា​ម៉ា​រី​គូទ​ស្វិត​ដែល​បើក​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​រងគ្រោះ​គៀប​ជាប់​ក្រោម​រថយន្ត​បង្ក​អូស​មក​ក្រោយ​វិញ​ជិត១០ម៉ែត្រ និង​គៀប​ជាប់​អ្នកបើកបរ​ក្នុង​រថយន្ត២នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ ដោយ​ប្តី​របួស​ជើង​ទាំងសងខាង រីឯ​ប្រពន្ធ​បាក់​ភ្លៅ​ខាងឆ្វេង ភ្លាមៗប្ដី​ប្រពន្ធ​រងគ្រោះ​ទាំង២នាក់​ត្រូវ​រថយន្ត​មន្ទីរពេទ្យបង្អែក​ពងទឹក​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​ពេទ្យ​ព្រះ​កុស​មៈភ្លាមៗ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya