ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ ប្លន់​ឡាន​តាក់ស៊ី​ម៉ែត្រ រួច​បើកឡាន​រត់គេចខ្លួន ត្រូវ​ក្រុម​អ្នករត់​ឡាន​តាក់ស៊ី​ដេញចាប់​ពេញ​ក្រុង ទើបបាន​មកវិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ជនសង្ស័យ២នាក់ ប្លន់​ឡាន​តាក់ស៊ី​ម៉ែត្រ រួច​បើកឡាន​រត់គេចខ្លួន ត្រូវ​ក្រុម​អ្នករត់​ឡាន​តាក់ស៊ី​ដេញចាប់​ពេញ​ក្រុង ទើបបាន​មកវិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង២និង៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុងកា​រ៉ា​ស់​សាំង សូគីម៉ិច ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រហូត​ដេញតាម​ចាប់​ទៅដល់​ផ្លូវ២៧៥ ស្ថិតក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ដែលជា​ផ្លូវ​ទាល់​ទើប​ជនសង្ស័យ​ឈប់​រថយន្ត​ចុះ​គេចខ្លួនបាត់​ស្រមោល​បន្សល់​ទុក​រថយន្ត​រងគ្រោះ​នៅ​និង​កន្លែង​តែម្ដង ។

ឡាន​រងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់​ខាងលើ​ម៉ាក​ព្រូស ប្រភេទ​តាក់ស៊ី​ម៉ែត្រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN-4100 ចំណែក​ម្ចាស់​អ្នកបើកបរ​រថយន្ត​ត្រូវបាន​អ្នកបើករថយន្ត​តាក់ស៊ី​ដូចគ្នា​ហៅថា 76 ។

 

នៅ​មុនពេល​កើតហេតុ រូបគាត់​ត្រូវបាន​ក្រុម​ជនសង្ស័យ២នាក់​ខាងលើ ខ​ល​ហៅ​រថយន្ត​របស់គាត់​ដឹក​ពី​ម្ដុំ​ផ្សារ​ដើមថ្កូវ ទៅ​ផ្សារ​តាប៉ាង ។ បន្ទាប់​ក្រោយមក​ក៏​ឲ្យ​រូបគាត់​ដឹក​មក​ច្រមុះជ្រូក​ក្បាលថ្នល់ ដែលជា​កន្លែងកើតហេតុ​វិញ​ម្ដង ដោយ​ជនសង្ស័យ​បាន​ឲ្យ​លុយ​ដុល្លារ​ក្លែងក្លាយ​ប្រដា​ស20$ពីរ​សន្លឹក​ទៅ​ជនរងគ្រោះ។ពេលនោះ​បុរសរងគ្រោះ​ខាងលើ​មិន​ព្រមយក​នោះទេ ព្រោះតែ​ដឹងថា​ជា​លុយ​ក្លែងក្លាយ ។
ក្រោយមកទៀត មាន​ជន​ម្នាក់​ក្នុងចំណោម​គ្នា២នាក់​បាន​ចុះ​ពីលើ​រថយន្ត​រួមទាំង​ឲ្យ​បុរសរងគ្រោះ​ចុះ​ផងដែរ ហើយក៏​ធ្វើ​សកម្មភាព​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក គ្រានោះ​ជនសង្ស័យ​ម្នាក់​នៅក្នុង​រថយន្ត​ក៏បាន​បើករថយន្ត​តាក់ស៊ី​ចេញទៅ​បាត់ ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​រត់​ដេញតាម​ពីក្រោយ​រថយន្ត​របស់ខ្លួន​តែ​មិនបាន ក៏​ធ្វើ​ឲ្យ​ជនសង្ស័យ​ដែល​ប្រតាយប្រតប់​នោះ​រត់​គេចខ្លួនបាត់​ថែមទៀត ។

 

ភ្លាមនោះ​ជនរងគ្រោះ​ក៏បាន​ទំនាក់ទំនង​ទៅ​ក្រុម​អ្នករត់​តាក់ស៊ី​ដូចគ្នា​ឲ្យ​ជួយ​ដេញ​ស្ទាក់​តាម​ប្រ​ព័​ន្ឋ​GPS រហូត​ស្ទើរ​ពេញទី​ក្រុង រហូត​ដេញតាម​ចាប់​ទៅដល់​ផ្លូវ២៧៥ ស្ថិតក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ដែលជា​ផ្លូវ​ទាល់ ទើប​ជនសង្ស័យ​ឈប់​រថយន្ត​ទុកចោល​ចុះ​គេចខ្លួន​បាត់ស្រមោល​តែម្ដង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya