ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ ម្នាក់ ករណី​គ្រឿងញៀន

បន្ទាយ​មាន​ជ័​យៈ ឃាត់ខ្លួន​ជនសង្ស័យ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​រសៀល ថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ខាងលិច​ផ្សារ​មហាសាល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការ​នេះ លោក ភឿ​ក ព្រហ្ម មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ៥នាក់ ចុះ​ធ្វើ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ចាស់ ឈ្មោះ ជុំ សុខ​ឡៃ ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទ​ជួញដូរ​គ្រឿងញៀន និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ទឹកកក​ចំនួន១កូន​ថង់​តូច និង​ទូរស័ព្ទដៃ​ម៉ាក Samsung ១គ្រឿង។

កម្លាំង​អាវុធហត្ថ​ក្រុង​បាន​នាំខ្លួន​ជនសង្ស័យ មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ក្រោយមក​អាវុធហត្ថ​ជំនាញ​គ្រឿងញៀន៨នាក់ ដឹកនាំ​ដោយ​លោក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​បទល្មើស​គ្រឿងញៀន បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​ឆែកឆេរ​លំនៅដ្ឋាន ដោយមាន​ការដឹកនាំ​ពី​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ហើយ​រកឃើញ​វត្ថុតាង​គ្រឿងញៀន​ទឹកកក​ចំនួន១ថង់​ធំ​បន្ថែមទៀត នៅវេលា​ម៉ោង៥និង៥០នាទី​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល។

លោក ស ប៊ុន​សឿង មានប្រសាសន៍ថា ក្រោយពី​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​រួច ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​យកមក​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​សួរចម្លើយ​បន្ត។

លោក ស ប៊ុន​សឿង បាន​បញ្ជាក់ថា ក្រោយពី​សួរចម្លើយ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បាន​ទិញ​គ្រឿងញៀន​ទាំងអស់នេះ ដើម្បី​យកមក​លក់​បន្ត។ ចំពោះ​គ្រឿងញៀន១ថង់​ធំ​នេះ ខ្លួន​បាន​ទិញ​មក​ក្នុងតម្លៃ៥០០ដុល្លារ ហើយ​យកមក​លក់​បន្តបាន​ពី៧០០ទៅ៨០០ដ​ល្លា​ផងដែរ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya