ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » កូន​ជាងដែក​ម្នាក់ បានធ្វើ​សកម្មភាព​លួច​គាស់​ទូ​មេជាង យក​គ្រឿងអលង្កា និង​ពេជ្រ​អស់​ចំនួន​ជាង៣ពាន់​ដុល្លារ ដោយសារ​ញៀន​ល្បែង​អន​ឡាញ​ខ្លាំងពេក

កូន​ជាងដែក​ម្នាក់ បានធ្វើ​សកម្មភាព​លួច​គាស់​ទូ​មេជាង យក​គ្រឿងអលង្កា និង​ពេជ្រ​អស់​ចំនួន​ជាង៣ពាន់​ដុល្លារ ដោយសារ​ញៀន​ល្បែង​អន​ឡាញ​ខ្លាំងពេក

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ១៤៤កា ផ្លូវ​លេខ៥៩៨ ក្រុម១១ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ជនសង្ស័យ ឈ្មោះ សុទ្ធ រិទ្ធី ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កម្មករ​ផ្សារ​ដែក ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​អំបិល ឃុំ​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ធី​ដា​ពៅ ភេទ​ស្រី អាយុ៣០ឆ្នាំ មុខរបរ បុ​ក្គ​លិ​ក​ក្រុមហ៊ុន សា្ន​ក់នៅ​ផ្ទះកើតហេតុ​ខាងលើ។

មុនពេល​កើត ថៅ​ស្រី​បាន​ចេញពីផ្ទះ​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន ចំណែក​ថៅ​ប្រុស និង​កម្មករ​ជាងដែក៣នាក់​ទៀត បានចេញ​ទៅធ្វើ​ការ​នៅ​ខេត្តកំពត ចំណែក​ជនសង្ស័យ​នៅផ្ទះ​ម្នាក់ឯង ដោយ​ឃើញ​ឱកាសល្អ រូបគេ​បាន​ដើរ​ឡើងទៅ​លើក​បន្ទប់​ឡៅតឿ ដោយ​ឃើញ​ទ្វារ​បន្ទប់​ឡៅតឿ​មិន​ចាក់សោ ហើយ​រូបគេ​បាន​បើកទ្វារ​ចូលទៅក្នុង​បន្ទប់ ធ្វើ​សកម្មភាព​គាស់​កេះ​ទូ​យក​គ្រឿងអលង្ការ ខ្សែក​ពេជ្រ ក្រវិល​ពេជ្រ ចិ​ញៀន​ពេជ្រ សរុប​ជា​ទឹកប្រាក់​ជាង៣ពាន់​ដុល្លារ ហើយ​គេចខ្លួនបាត់។

លុះដល់​នៅវេលា​ម៉ោង៧យប់ ជនរងគ្រោះ​បានចេញ​ពី​ធើ្វ​ការ​ក្រុមហ៊ុន​ត្រឡប់មកផ្ទះ​វិញ ក៏បាន​ឡើងទៅ​បន្ទប់​ឡៅតឿ ស្រាប់តែ​ឃើញ​សញ្ញាបត្រ​របស់​កូន​នៅលើ​តុ ទើប​រូបគាត់​មានការ​សង្ស័យ ហើយ​ឃើញ​កេះ​ទូ​មាន​ស្នាម​គាស់​សោ ក៏​ទាញ​ថតទូ​មើល ស្រាប់តែ​បាត់​គ្រឿងអលង្ការ​អស់។ ភ្លាមៗនោះ ថៅ​ស្រី​ក៏មាន​ការសង្ស័យ​ទៅ​ជនសង្ស័យ​ខាងលើ ដោយ​មិនឃើញ​ជនសង្ស័យ​រូបនេះ មិនឃើញ​ដេក​នៅ​បន្ទប់​ដូច​សព្វដង រហូតដល់​វេលា​ម៉ោង១យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២០ ខែមិថុនា ដោយមាន​ការសង្ស័យ​ធ្លាប់​ឃើញ​ជនសង្ស័យ​ខាងលើ​ឧស្សា​ទៅលេង​ល្បែង​អន​ឡាញ​នៅ​ដែល​នៅក្បែរ​ផ្ទះកើតហេតុ។ បន្ទាប់មក ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ កំពុងតែ​អង្គុយ​លេងល្បែង​អន​ឡាញ​នៅ​ទីនោះ ក៏បាន​ចាប់​ឃាត់ខ្លួន និង​ឆែកឆេរ​រកឃើញ​គ្រឿងអលង្ការ ហើយ​ក៏បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ធ្វើការ​សួរនាំ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya