ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់​ឡាន​ដឹកទំនិញ​គេចពន្ធ​មួយគ្រឿង នៅ​ស្រុក​ភ្នំព្រឹក

ឃាត់​ឡាន​ដឹកទំនិញ​គេចពន្ធ​មួយគ្រឿង នៅ​ស្រុក​ភ្នំព្រឹក

(បាត់ដំបង)៖ ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយ​រថយន្ត​ដែល​ចាប់បាន​នោះ ម៉ាក SAMSUNG ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-4841 បើកបរ​ដោយ​ឈ្មោះ ពៅ លី​ហេង អាយុ ២៧ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បាន​ដឹកទំនិញ​គេចពន្ធ ប្រភេទ​ទឹកក្រូច​ម៉ាក Bigo la ចំនួន១,៥៥០យួរ (គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ បម្រុង​លោត​ឆ័ត) តែ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​បានតែ​ម្ដង។

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក សហការ​ជាមួយ​មន្ត្រី​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​អូរ​រំដួល ចុះ​ចាប់​រថយន្ត១គ្រឿង ដឹកទំនិញ​គេចពន្ធ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ហើយ​ប្រគល់ជូន​ជំនាញ​ចាត់វិធានការ​តាមច្បាប់។

ក្រោយ​ចាប់បាន រថយន្ត និង​ទំនិញ ត្រូវបាន​រក្សាទុក​នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ច្រក​អូ​រំដួល រង់ចាំ​ការដោះស្រាយ​តាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya