ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ សម្លាប់៦នាក់ របួស១៤នាក់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ សម្លាប់៦នាក់ របួស១៤នាក់

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​នា​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្លាប់​មនុស្ស៦នាក់ និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល១៤នាក់។ នេះ​បើ​យោង​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​នា​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១។

របាយការណ៍​ដដែល​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស គិត​ចាប់ពី​ម៉ោង២៖០០នាទី រសៀល​ថ្ងៃទី១៨ ដល់​រសៀល​ម៉ោង២៖០០នាទី រសៀល​ថ្ងៃទី១៩ ខែមិថុនា​នេះ បាន​កើតឡើង​ចំនួន១០លើក (យប់៥លើក) សម្លាប់​មនុស្ស៦នាក់ (ស្រី​ម្នាក់) និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់៩នាក់ (ស្រី៣នាក់) និង​ស្រាល៥នាក់ (ស្រី​ម្នាក់) ខណៈ​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​មាន១៤នាក់។

មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ បណ្ដាលមកពី​កត្តា​ល្បឿន៣លើក (ស្លាប់​ម្នាក់) មិន​គោរព​សិទ្ធិ​អទិភាព២លើក (ស្លាប់​ម្នាក់) មិន​ប្រជែង៣លើក (ស្លាប់៣នាក់) បត់​គ្រោះថ្នាក់២លើក (ស្លាប់​ម្នាក់) ។

បើតាម​របាយការណ៍​ដ​ដែល ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ រួមមាន ខេត្តបាត់ដំបង២លើក ស្លាប់២នាក់ របួស៣នាក់ (ស្រី២នាក់) និង​ភ្នំពេញ២លើក ស្លាប់​ម្នាក់ របួស​ម្នាក់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya