ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជម្រះ​កំហឹង​ចាស់ សិស្សសាលា​ប៊ែ​ល​ធី​ដូចគ្នា ម្នាក់​ដេកពេទ្យ ម្នាក់​ដេក​គុក

ជម្រះ​កំហឹង​ចាស់ សិស្សសាលា​ប៊ែ​ល​ធី​ដូចគ្នា ម្នាក់​ដេកពេទ្យ ម្នាក់​ដេក​គុក

កណ្ដាលៈ ហេតុការណ៍​ក្រុម​ក្មេង​ទំនើង​កាប់​ប្រហារ​គ្នា​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ ហ៊ុនសែន សេរីភាព ស្ថិត​ក្នុងភូមិ​តាខ្មៅ២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ភាគី​រងគ្រោះ​មានឈ្មោះ សាត មុនី​កូ​នី​ន ភេទ​ប្រុស អាយុ១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​សិស្សសាលា​ប៊ែ​ល​ធី។ ចំណែក​ជនល្មើស​មាន​គ្នា៣នាក់ ទី១ឈ្មោះ សេង ថ​មមី ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរ​សិស្សសាលា​ប៊ែ​ល​ធី មាន​ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវបាន​ឃាត់ខ្លួន។ ទី២ឈ្មោះ សាល ភេទ​ប្រុស អាយុ១៧ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (គេចខ្លួន) និង​ទី៣-មិន​ស្គាល់​អត្ត និង​ទីលំនៅ ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ(គេចខ្លួន)។

មន្ត្រី​ដដែល​បន្តថា នៅវេលា​កើតហេតុ​ខាងលើ  ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយលេង​ជាមួយ​មិត្ត​ភ័ក្ត្រ​នៅ​កន្លែងកើតហេតុ ស្រាប់តែ​ក្រុម​ជនល្មើស​បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក SUZUKI Let ពណ៌​សលាយ​ក្រហម មក​ឈប់ ហើយ​ឈ្មោះ សេង ថ​មមី ដែល​អ​ង្កុ​យ​ខាងក្រោយ បាន​កាន់​ដាវ​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​កាប់​ជនរងគ្រោះ​ចំនួន៣ដាវ បណ្តាល​ឲ្យ​រងរបួស​រយះ​ត្រង់​ក្បាល​ចំហៀង​ខាងឆ្វេង ដៃ​ខាងឆ្វេង និង​ចង្កេះ ហើយក៏​បើក​ម៉ូតូ​គេចខ្លួនបាត់។ ចំណែក ជនរងគ្រោះ​ត្រូវ​មិត្ត​ភ័ក្ត្រ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ។ ក្រោយ​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនល្មើស​បាន​ម្នាក់ ឈ្មោះ សេង ថ​មមី ចំណែក​បក្ខពួក​បានគេច​ខ្លួន​បាត់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya