ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញា​ខេត្តរតនគិរី បញ្ជា​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ស្ទាក់ចាប់​ឡាន​មួយគ្រឿង លួច​ដឹកឈើ​គ្រញូង

ព្រះរាជអាជ្ញា​ខេត្តរតនគិរី បញ្ជា​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ស្ទាក់ចាប់​ឡាន​មួយគ្រឿង លួច​ដឹកឈើ​គ្រញូង

(រតនគិរី)៖ នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញា​ខេត្តរតនគិរី លោក ជា ពេជ្រ បាន​បញ្ជា​ឲ្យ​កម្លាំង​រដ្ឋបាល​ព្រៃឈើ ផ្នែក​វ៉ឺ​ន​សៃ ស្ទាក់ចាប់​រថយន្ត​បា​ឡែ​ន ពណ៌​ស​មួយគ្រឿង គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​គ្រញូង​ពេញ ខណៈ​កំពុងធ្វើដំណើរ​ចូល​ក្រុង​បាន​លុង ត្រង់ចំណុច​វាល​ថ្ម​រំ​ប្លង់ ស្ថិតក្នុង​ភូមិ​តង​កា​ម៉ា​ល់ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ប៉ុន្តែ​អ្នកបើករថយន្ត​ដឹកឈើ​នោះ បើកទ្វារ​រត់គេចខ្លួន​បាត់។

បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តរតនគិរី ឲ្យ​ដាក់​កម្លាំង​ចាំ​ស្ទាក់ចាប់ រួចមក​លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វ៉ឺ​ន​សៃ បាន​ដឹកនាំ​កម្លាំង​ស្ទាក់​ចាប់បាន ត្រង់ចំណុច​ទីតាំង​ខាងលើ​តែម្តង។ បច្ចុប្បន្ន​វត្ថុតាង​នាំយកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ចាត់ការ​តាមច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya