ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​ហួសចិត្ត​និង​កម្រ​កើតមានឡើង មនុស្ស​សតិ​មិន​គ្រប់​លួច​ម៉ូតូ​រ៉ឺម៉ក​ជិះ​បង្ក​គ្រោះថ្នាក់ បណ្តាល​ឲ្យ​ស្ត្រី២នាក់​រងរបួស

គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​ហួសចិត្ត​និង​កម្រ​កើតមានឡើង មនុស្ស​សតិ​មិន​គ្រប់​លួច​ម៉ូតូ​រ៉ឺម៉ក​ជិះ​បង្ក​គ្រោះថ្នាក់ បណ្តាល​ឲ្យ​ស្ត្រី២នាក់​រងរបួស

(ស្វាយរៀង)៖ កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ​ផ្លូវ១១៣ ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ភ្ញាក់ផ្អើល​ដល់​អ្នកធ្វើដំណើ​រ និង​សមត្ថកិច្ច​នាំគ្នា​ដេញតាម រហូតមកដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​ទៅបុក​នឹង​ម៉ូតូ​ដែល​បើក​បញ្ច្រាស់​ជិះ​គ្នា២នាក់​ពេញទំហឹង​លាន់​សូរដូច​រន្ទះ។ បណ្ដាលអោយ​បែកក្បាល ដៃជើង​ហូរឈាម​សន្លប់​ស្ដូកស្ដឹង​នឹង​កន្លែង ។

មុន​កើតហេតុ មាន​ស្ត្រី​ចំណាស់២នាក់ មិន​ស្គាល់ឈ្មោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ឃ្លី​ក ពណ៌​ស លាយ​ក្រហម​ពាក់​ស្លាក​លេខ​ស្វាយរៀង​១I៩១៩៦ដោយ​ធ្វើដំណើរ​ពី​កើតមក​លិច​ខណៈនោះ​ស្រាប់​តែមាន​បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ​មួយគ្រឿង ពាក់​ស្លាក​លេខ គ៥៥៩៣ ភ្នំពេញ១ ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស និង​ម៉ូតូ​ខ្ទាត​បោក​ក្បាល​នឹង​ថ្នល់​ហូរឈាម​ជោក​សន្លប់​នឹង​កន្លែង ចំណែក​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក​រងរបួស​បែក​ចិញ្ចើម​ស្រាល។

ក្រោយមក​អ្នកភូមិ​ក៏ដូចជា​អ្នកធ្វើដំណើរ​នាំគ្នា​ជួយសង្គ្រោះ​និង​ហៅ​សមត្ថកិច្ច​ព្រមទាំង​រថយន្ត​សាមុយ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀងភ្លាមៗនិង​វាស់វែង​យក​វត្ថុតាង​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​ដោះស្រាយ​តាមច្បាប់។ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​នោះ​គឺ​បុរស​ដែល​សង្ស័យ​សរសៃប្រសាទ ក្រោយពី​បុក​គេ​អោយ​រងរបួស​ហើយ ស្រាប់តែ​ក្រោក​ពីលើ​ផ្លូវ​ទាញ​បារី​ជក់​ដើរ​ធ្វើ​ដូចជា​គ្មាន​រឿង​កើតឡើង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya