ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានក្រុង​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ ពេល​ចុះ​ពី​ភ្នំ​បូកគោ បណ្ដាល​ឲ្យ​រងរបួស២៧នាក់

ឡានក្រុង​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ ពេល​ចុះ​ពី​ភ្នំ​បូកគោ បណ្ដាល​ឲ្យ​រងរបួស២៧នាក់

(កំពត)៖ នៅ​រសៀល​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ជនរងគ្រោះ​ចំនួន២៧នាក់ ក្នុងនោះ​ស្រី៣នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ដក្រុង ធ្លាក់​ចេញពី​ផ្លូវ​ខណៈដែល​ពួកគេ កំពុងធ្វើដំណើរ​ចុះ​ពីលើ ភ្នំ​បូកគោ នៅ​ខេត្តកំពត ។

ជនរងគ្រោះ គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន ផ្នែក​កសិកម្ម​មួយ​នៅ​ភ្នំពេញ ហើយ​ពួកគេ​បាន​ជួល​រថយន្ដក្រុង​ទៅ​កម្សាន្ដ​នៅលើ​ភ្នំ​បូកគោ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ នៅ​ចំណុច​គីឡូ​ទី១០ ខណៈដែល​ពួកគេ​កំពុងធ្វើដំណើរ​ចុះ​ពីលើ​ភ្នំ​មកហើយ​នោះ។

ជនរងគ្រោះ​ទាំងអស់​រួមទាំង​តៃកុង​ឡាន​សរុប២៧នាក់ រងរបួស​ធ្ងន់៦នាក់ ត្រូវបាន​សមត្ថកិច្ចរ​ប​ស់លោក ជួយ​ដឹកភ្លាមៗទៅកាន់​មន្ទីរពេទ្យ។ សម្រាប់​មូលហេតុ​វិញ លោកស្នងការ​បញ្ជាក់ថា បណ្ដាលមកពី​ដាច់​ហ្វ្រាំង។ នេះ​ចាត់ទុកជា​សំណាង​មួយ​ផងដែរ ដែល​រថយន្ដក្រុង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​គីឡូ​ទី១០ ហើយ​ពេល​ក្រឡាប់​ទៅ​ទើ​នឹង​ដើមឈើ ប្រសិនបើ​ក្រឡាប់​នៅ​ខាងក្រោម​នេះ​បន្ដិច ឬ​នៅ​ខាងលើ ច្បាស់​ជា​ធ្លាក់​ទៅដល់​ក្រោម​ជាក់​ជាមិនខាន​ឡើយ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya