ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ជាប់ចោទ​ពីបទ​រួមភេទ ជាមួយ​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ

ជនសង្ស័យ​ជាប់ចោទ​ពីបទ​រួមភេទ ជាមួយ​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ

ភ្នំពេញ ៖ ឃាត់ខ្លួន​នៅ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅពេល​ចេញពីផ្ទះ​សម្នាក់​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ ក្រោយពី​ទទួល​ម​បាន​ពាក្យបណ្ដឹង​ពី​ម្តាយ​កុមារី​រងគ្រោះ។

ម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​បាន​ឲ្យ​ដឹងថា «ជនសង្ស័យ​ជាប់ចោទ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ​នោះ​មានឈ្មោះ​រង្សី ឧស្សាហ៍, អាយុ១៦ឆ្នាំ, មុខរបរ​សិស្ស, ស្នាក់​នៅផ្ទះ​លេខ២២៧, ផ្លូវ​លេខ៣៧១, ភូមិ​ក្បាល​ទំនប់, សង្កាត់​បឹងទំពុន, ខណ្ឌមានជ័យ, រាជធានី​ភ្នំពេញ ។ ចំណែកឯ កុមារី​រងគ្រោះ​ឈ្មោះ​ល.ច.ក.ន., អាយុ១៣ឆ្នាំ, មុខរបរ​សិស្ស, ស្នាក់នៅ​ផ្ទះជួល, ផ្លូវលំ, ភូមិ​សន្សំ​កុសល៣, សង្កាត់​បឹងទំពុន, ខណ្ឌមានជ័យ, រាជធានី​ភ្នំពេញ» ។

កាលពី​ថ្ងៃ​សុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង១ និង០០នាទី«យប់» រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍ ទី ១៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុង​ផ្ទះសម្នាក់​សៀវ ឡាង, ផ្លូវ​លេខ៣៧១, ក្រុមទី៣, ភូមិ​ក្បាល​ទំនប់២, សង្កាត់ បឹងទំពុន, ខណ្ឌមានជ័យ, រាជធានី​ភ្នំពេញ ដោយ​ជនសង្ស័យ​បាន​នាំ​កូនស្រី​របស់គាត់​អាយ​យុ១៣ឆ្នាំ​ចេញពីផ្ទះ​សម្នាក់​នោះ ខណៈ ដែល​គាត់​បាន​បាត់​កូនស្រី​ចំនួន២ថ្ងៃ ដោយ​ឥត​ដឹង​ទៅណា ។ លុះ​ពេល​ជនសង្ស័យ​ឌុប​កូនស្រី​ចេញពីផ្ទះ​សម្នាក់​ទៅដល់​ចំណុច​រង្វង់​មូល​ផ្សារ​ដើមថ្កូវ, សង្កាត់​ផ្សារ​ដើមថ្កូវ, ខណ្ឌចម្ការមន, រាជធានី​ភ្នំពេញ​ក៏​ជួប​គាត់ ហើយ​ម្តាយ​កុមារី​រងគ្រោះ​ក៏​ឃាត់ខ្លួន​នាំយកទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​ព្រមទាំង​ដាក់ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​តែម្តងទៅ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya