ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស៣នាក់ រងរបួស​ធ្ងន់

ឡាន​និង​ម៉ូតូ បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស៣នាក់ រងរបួស​ធ្ងន់

កណ្តាលៈ ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​បានកើត​ឡើង កាលពី​វេលា​ម៉ោង១១និង៤០នាទី​យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុច​កែង​ភ្លើងស្តុប​ក្រពើ​ហា លើផ្លូវ​ជាតិ​លេខ២ ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ។

រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក ពណ៌​ខៀវ មិន​ស្គាល់​ស្លាក​លេខ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (បើករថយន្ត​រត់គេច​បាត់) បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​រួច​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​លិច ក៏បាន​បុក​ជាមួយ​ម៉ូតូ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-7747 (មិន​ពាក់មួក​សុវត្ថិភាព​និង​មាន​កញ្ចក់)បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ប៉ឺន ចាន់​សុភា​រ៉ា​ភេទ​ប្រុស អាយុ៤៨ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង (រងរបួស​ធ្ងន់) និង​មាន​អ្នករួមដំណើរ​ជាមួយ២នាក់​ទៀត ប៉ុន្តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។ អ្នក​ទាំង៣នាក់​ត្រូវបាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ជ័យជំនះ​ដើម្បី​សង្គ្រោះ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya