ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ក្រុមចោរប្លន់​ម៉ូតូ​បាន២នាក់ នៅ​ស្រុក​ស្អាង

បង្ក្រាប​ក្រុមចោរប្លន់​ម៉ូតូ​បាន២នាក់ នៅ​ស្រុក​ស្អាង

(កណ្តាល)៖  នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់ បានធ្វើ​ឡើង​នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​ចំណុច​ភូមិ​ស្វាយ​រលំ១  ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង។ ជនសង្ស័យ​ទាំង២នាក់​នេះ និង​បក្ខពួក៣នាក់​ផ្សេងទៀត បាន​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ​កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង១  សង្កាត់​តាខ្មៅ  ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលមាន​ជនរងគ្រោះ​ឈ្មោះ ច​រិ​យ៉ា ភេទ​ប្រុស រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ។

មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់ថា «អនុវត្តតាម​អនុសាសន៍ និង​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ដឹកនាំ​ផ្ទា​ល់ពី​លោក​មេបញ្ជាការ​ខេត្ត សំ តុលា​ក្រោម​ការសម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ក្រុង ហៀ​ង ចាន់​ធី និង​កម្លាំង​ជំនាញ​មន្ទី​ស្រាវជ្រាវ កងរាជអាវុធហត្ថ​ខេត្ត បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាក់ស្តែង នូវ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (ប្លន់) ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់​តែម្តង»

ជនសង្ស័យ​ទាំង២នាក់​រួមមាន៖ ទី១-ឈ្មោះ រ៉ា​មី អាយុ១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​លេខ៣ ឃុំ​ស្វាយ ប្រទៀល ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី២-ឈ្មោះ ម៉េង​ហុង អាយុ១៧ឆ្នាំ ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ក្រោយ​ការចាប់ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង៖ ម៉ូតូ០១ គ្រឿង​ម៉ាកC125 ពណ៌​ខ្មៅ ស្លាក់​លេខ កណ្តាល 1Q-3145 និង​ទូរ​សព្ទ័​ម៉ាក NOKIA គ្រឿង​ពណ៌​ខ្មៅ​រក្សាទុក​នៅ អ.ហ​ក្រុង​តាខ្មៅ។ តាម​ដំណើររឿង មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក​ស្តុ​ប​ពី ពណ៌​ស ស្លាក់​លេខ​កណ្តាល 1S-4615 មកពី​ហូប​អី ហើយក៏​ជិះ​ទៅផ្ទះ ក៏​ឈប់​អង្គុយលេង​ជាមួយ​មិត្ត​ភ័​ក្ក្រ​នៅ​ជិត​ផ្ទះ​ម៉ោង​ប្រហែល១៖៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ មាន​ជនសង្ស័យ​ប្រហែល៥ ទៅ៦នាក់ ជិះ​ម៉ូតូ៣គ្រឿង បានធ្វើ​សកម្មភាព​ដេញ​កាប់ ជនរងគ្រោះ រួច​យក​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួនបាត់ រហូតដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន០២នាក់ និង​អធិការ​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​បាន​ចំនួន០១នាក់ នៅសល់​បក្ខពួក​មួយចំនួន​គេចខ្លួនបាត់ ដែល​ត្រូវ​ចាប់ខ្លួន​នៅពេលនេះ។

សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ខេត្តព្រៃវែង បាន​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ឆក់ ប្លន់ ចំនួន៨នាក់ ជា​បន្តបន្ទាប់​ផងដែរ ដែលជា​មុខសញ្ញា​យ៉ាងសកម្ម​បំផុត៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya