ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ បាក់ជើង​របួសធ្ងន់ ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​បុក

យុវជន​ម្នាក់ បាក់ជើង​របួសធ្ងន់ ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​បុក

កោះកុងៈ កាលពី​រសៀល​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ48 ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ18-19 ក្នុងភូមិ​តាធ​ង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង។

យុវជន​ម្នាក់ បាក់​ជើង​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​បុក​ទាំង​កំរោល ហើយ​រថយន្ត​បាន​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក​ប្រឡាយ​ផ្ងារជើង​ឡើងលើ។

រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z 9895 ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ បាន​បុក​ពីក្រោយ​ម៉ូតូ​ម៉ា​កវេ​វ​អា​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ តុ​ក​ហុន ភេទ​ប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិ​តាធ​ង ឃុំ​ដង​ពែង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាក់​ជង​ស្តាំ ហើយ​រថយន្ត​បាន​ផ្លោង​ក្រឡាប់​ចូល​ប្រឡាយ​ផ្ងារជើង​ឡើងលើ។

ក្នុង​រថយន្ត​មាន​មនុស្ស​ចំនួន២នាក់ ក្រោយ​កើតហេតុ​បាន​រត់គេច​បាត់អស់។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ស្រុកស្រែ​អំបិល។ រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​បាន​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya