ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តពោធិ៍សាត់ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តពោធិ៍សាត់ ម្នាក់ ករណី​គ្រឿងញៀន

ពោធិ៍សាត់ៈ ជនសង្ស័យ ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សារ​ទុក​នៅ​សារធាតុ​ញៀន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ស្រុក​វាលវែង ធ្វើការ​បង្ក្រាបបាន ខណៈ​ជនសង្ស័យ​ចាំ​ទទួល​ថ្នាំញៀន​ពី​រថយន្ត​តាក់ស៊ី​បម្រុង​យកមក​ធ្វើការ​ចែកចាយ​នៅ​ស្រុក​វាលវែង។

ហេតុការណ៍​បង្ក្រាប​ករ​ណី​ជួញដូរ​នៅ​សារធាតុ​ញៀន​ខាងលើនេះ ធ្វើឡើង​នៅ​ថ្ងៃទី១៦ មិថុនា ២០១៧ នៅ​ចំណុច​ផ្លូវបំបែក​គីម​សា ស្ថិតក្នុង​ភូមិ​ចំការ​ឃ្លៃ​ខាងត្បូង ឃុំ​អ​ន្ល់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

មុនពេល​ឈានដល់​ការបង្ក្រាប​មុខសញ្ញា​ខាងលើនេះ សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​តាកស៊ី ខណៈ​ជនសង្ស័យ​បាន​យក​ស្បោង​ខោអាវ​ច្រក​ថង់​បង្កប់​ថ្នាំញៀន​នៅ​ខាងក្នុង​ផ្ញើ​តាម​រថយន្ត​តាក់ស៊ី​ពី​ស្រុក​ភ្នំក្រវាញ​ទៅ​ស្រុក​វាលវែង ដើម្បី​ធ្វើការ​ចែកចាយ ពេលនោះ​ម្ចាស់​រថយន្ត​តាកស៊ី មានការ​ស​ង្ស​យ័​បាន​រាយ​ការជូន​សមត្ថកិច្ច និង​បាន​សហការ​ឃាត់​ចាប់ខ្លួន​អ្នក​ចាំ​ទទួលបាន​ម្នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ចំនួន២១កញ្ចប់​តូចភ្លាម។

អធិការនគរបាល​ស្រុក​វាលវែង លោក​វរសេនីយ៍ត្រី ធី​ម ឡេង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សុខ សុ​គុណ ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

លោក​អធិការ​បន្តថា ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា២១កញ្ចប់​តូច ស្មើ៣.៨ក្រាម ទូរ​សព្ទ​ដៃ១គ្រឿង ម៉ូតូ១គ្រឿង ខោ២អាវ៤ ថង់​សម្រាប់​ច្រក​រួម និង​លេខ​ទូរ​សព្ទ​ដៃ ដែល​បាន​សរសេរ​ផងដែរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស​យ័​បាន​សារភាពថា ថ្នាំញៀន​ទាំង២១កញ្ចប់​ខាងលើនេះ ជា​របស់គេ​បានទទួល​ទិញ​យកមក​សម្រាប់​ធ្វើការ​ចែកចាយ​ក្នុងស្រុក​វាលវែង តែ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​ឃាត់​បាន។  ក្រោយ​ការសាកសួ​រួច​សមត្ថកិច្ច បាន​ក៏​សាង​សំណុំ​រឿង នឹង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya