ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់ខ្លួន

ស្ត្រី​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់ខ្លួន

កណ្តាលៈ កាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល។

ការចាប់​ស្ត្រី​រូបនេះ គឺ​យោងតាម​ដីកា​លេខ ១០៣ ដ.ច.ខ ចុះ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ច​យ ម៉ៅ ភេទ​ស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ពីបទ ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។

ក្រោយ​ចាប់ខ្លួន​ស្ត្រី​ជាប់ចោទ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នាំមក​អធិការដ្ឋាន​នគរ​ស្រុក​ស្អាង ដើម្បី​បញ្ជូនបន្ត​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya