ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​កាំបិត ចិតបន្លែ​មកចាក់-ក ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត ឪពុក​ថា កូន​គាត់​កាលពី​ម្សិលមិញ បានរ​ត់ទៅ​ចង-ក សម្លាប់ខ្លួន ក្នុងព្រៃ​ម្តង​រួចហើយ

បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​កាំបិត ចិតបន្លែ​មកចាក់-ក ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត ឪពុក​ថា កូន​គាត់​កាលពី​ម្សិលមិញ បានរ​ត់ទៅ​ចង-ក សម្លាប់ខ្លួន ក្នុងព្រៃ​ម្តង​រួចហើយ

(កោះកុង)៖ ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅ​ភូមិ២ សង្កាត់​ដងទង់ ក្រុង​ខេ​មរ​ភូមិ ខេត្តកោះកុង។

លោក ឃឹម សា​ណេ ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​កន្លែង​ហេតុថា បុរស​ដែល​សម្រេចចិត្ត​ធ្វើ​អត្ដ​ឃាត​ខ្លួនឯង​នេះ មានឈ្មោះ សែម ហំ អាយុ ២៤ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ។

ក្រោយពី​បុរស​ខាងលើ បានធ្វើ​អត្ដ​ឃាត​ខ្លួនឯង បានសម្រេច​ហើយ ទើប​អ្នកជិតខាង​ឃើញ​ឈាម​ហូរ​មកដល់​ក្រោមផ្ទះ នាំ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​សព។ តាម​ការធ្វើ​កោសល​វិច័យ ឃើញថា​បុរស​នេះ បាន​យក​កាំបិត​ចិត​បន្លែង​ចុង​ស្រួច​ចាក់​បំពង-ក ខ្លួនឯង ក្នុងផ្ទះ​របស់​ពូ​ខ្លួន នៅពេល​ម្ចាស់​អត់​នៅផ្ទះ។

ឪពុក​ជនរងគ្រោះ​ថា កូន​គាត់​កាលពី​ម្សិលមិញ បានរ​ត់ទៅ​ចង-ក សម្លាប់ខ្លួន ក្នុងព្រៃ​ម្តង​រួចហើយ តែ​បាន​គាត់​ទៅ​ជួយ​ទាន់ ហើយ​គាត់​បាន​យកមក​ផ្ទះ​វិញ និង​តាមមើល១យប់​ដល់​ភ្លឺ​ទៀត។ លុះដល់​ព្រឹក​ឡើង​កូន​គាត់​បាន​ដើរ​ចេញពីផ្ទះ​មក​ផ្ទះ​ពូ ដូច​រាល់ថ្ងៃ ស្រាប់តែ​គេ​រត់​ទៅប្រាប់​គាត់​ថា កូន​គាត់​បានធ្វើ​អត្ដ​ឃាត់​ខ្លួនឯង ស្លាប់​បាត់ទៅហើយ។

បុរស​ជា​ឪពុក បាន​បញ្ជាក់ថា កូន​គាត់​មាន​បញ្ហា​ផ្នែក​ខាង​ខួរក្បាល​តាំងពី​តូច។ ក្រោយពី​ធ្វើ​កោសល​វិច័យ​រួចហើយ សមត្ថកិច្ច​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya