ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មនុស្ស២នាក់ របួសធ្ងន់​និង​ស្រាល បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្តបុក

មនុស្ស២នាក់ របួសធ្ងន់​និង​ស្រាល បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្តបុក

ព្រៃវែងៈ កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ8ខាងលិច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្វាយ​អ​ន្ទ​រ1 ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

ដំបូង​គេ​ឃើញ រថយន្ត​មួយគ្រឿង ម៉ា​កវី​ស្តូ ពណ៌​លឿង ស្លាក​លេខ​ភ្នំពេញ 2-T7834 បើក​ដោយ​ឈ្មោះ នូ ប៊ុន​ថេ​ង ភេទ​ប្រុស៦៥ឆ្នាំ រស់នៅ​ភូមិ​ពោធិ​ចិ​ន្តាំ ឃុំ/ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ បាន​បត់​ឆ្វេង ក៏​ជ្រុល​ទៅបាន​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី២០១៣ ពាក់​ស្លាក​លេខ​ព្រៃវែង 1F-9712 បើក​ដោយ​ឈ្មោះ ឈី​ន ឆេ​ម ភេទ​ប្រុស អាយុ២៩ឆ្នាំ​ភូមិ​ក្រចាប​ទី1 ឃុំ​ព្រៃខ្លា (រងរបួស​ស្រាល) និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ស្រី ហ័ង ភេទ​ស្រី អាយុ២៥ឆ្នាំ​រងរបួស​ធ្ងន់ ភូមិ​ឃុំ​ជាមួយគ្នា បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា។

ក្រោយ​កើត អ្នកបើកបរ​រថយន្ត​បង្ក រត់គេចខ្លួន​បាត់ រីឯ​អ្នករងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ។ ចំណែក​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្វាយ​អ​ន្ទ​រ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya