ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ បាន​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ

បុរស​ម្នាក់ បាន​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ

ភ្នំពេញៈ កាលពី​វេលា​ម៉ោង២ និង៥០នាទី​យប់​ឈានចូល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ បុរស​ម្នាក់ បាន​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​រូបគាត់​ជិះ​ម៉ូតូ​អា​សង់​កូរ៉េ មួយគ្រឿង ត្រូវ​រថយន្ដ​ព្រូស​បើក​ដោយ​បុរស​ជនជាតិ​ចិន​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បុក​ពេញទំហឹង ត្រងចំណុច​លើ​ស្ពាន​អាកាស៧មករា សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌដូនពេញ។

សព​បុរសរងគ្រោះ ឈ្មោះ ភាំង គឹ​ង​ពៅ អាយុ៤០ឆ្នាំ មាន​មុខរបរ​ជាជាង​សំណង់ រស់នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល។

មុន​កើតហេតុ​គេ​ឃើញ​រថយន្ដ​ព្រូស ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-8563 បើក​ដោយ​បុរស​ជនជាតិ​ម្នាក់ តាម​បណ្ដោយ​មហាវិថី សហព័ន្ធ​រុស្សី​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បុក​ម៉ូតូ​អាស​ង់​កូរ៉េ មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្វាយរៀង 1C-9805 បើក​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​ពេញទំហឹង​តែម្ដង។

បុរសរងគ្រោះ​គាត់​បើក​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ក្នុង​ល្បឿន​លឿន​ល្មម  ហើយ​ត្រូវ​រថយន្តបុក​ពេញទំហឹង​ហូ​ស​ជិត​មួយ១០០ម៉ែត បណ្ដាល​ឲ្យ​គាត់​ស្លាប់ភ្លាមៗ សឹងតែ​ដាច់​ខ្លួន​ជា​ពីរ​គួរ​ឲ្យ​រន្ធត់ ចំណែក​រថយន្ត​រង​ការខូចខាត​ខាងមុខ ហើយ​ម៉ូតូ​វិញ​ខ្ទេច​សឹងតែ​ទាំងអស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya