ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ជាជាង​ពិ​ដាន​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់

បុរស​ជាជាង​ពិ​ដាន​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់

ភ្នំពេញ ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង១០និង០០នាទី​ព្រឹក ថ្ងៃទី១៧ខែមិថុនា​ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ65E0ផ្លូវ៥៩៨ក្រុម៧ ភូមិ​ភ្នំពេញ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។

សព​មានឈ្មោះ ឈន់ សុជាតិ ភេទ​ប្រុស​អាយុ២៤ឆ្នាំ​មុខរបរ​ប​ជាង​ពិ​ដាន​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​និង​មាន​ស្រុកកំណើត​ភូមិ​ខ្សាច់​ឃុំ​ល្វា​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង។

កាលពី​ពេលយប់​ជនរងគ្រោះ​បាន​ផឹកស្រា​បៀ​ជាមួយនិង​មិត្ត​ភក្តី​អស់​មួយ​កេះ​ហើយក៏​ចូលដេក​ជាធម្មតា​លុះ​ព្រឹក​ឡើង​ជន​រង(សព)បាននាំគ្នា​ហូបបាយ​ជាមួយនិង​កម្មករ និង​ជាង​ហើយក៏​អង្គុយ​នៅលើ​កៅអី​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនរងគ្រោះ​បាន​ក្អួត​ដោយ​ឃើញ​សភាព​មិន​ស្រួល​ថៅកែ​រួម​និង​ជាង​បាននាំគ្នា​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ អង្គ​ធំ ដែលមាន​ទី​តាំ​ហ​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ខណ្ឌទួលគោក។ ពេលទៅដល់​មន្ទី​ពេទ្យ​ក្រុម​គ្រួ​ពេទ្យ​បាន​ជួយ​ដាក់​អុកស៊ីសែន ហើយ​ពិនិត្យ​ហើយ​គ្រួ​ពេទ្យ​បាន​ប្រាប់ ថា​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់បាត់ទៅហើយៗក៏​ដឹក​យកមក​ដំគល់​នៅ​វត្ត​ទឹកថ្លា​តែម្តង។ ក្រោយមក​ក៏មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ពិនិត្យ​និង​រាយការណ៍​ទៅ​ផ្នែក​កោសល​វិ​ច្ច័​យ ដើម្បីអោយ​ក្រុមគ្រួសារ​អស់ចិត្ត។

ក្រោយពី​សមត្ថកិច្ច​ផ្នែក​កោសល​វិ​ច្ច័​យ​ធ្វើការ​ពិនិត្យ​លើ​សាកសព​រួចមក​បា​នប​ញ្ជ​ក់ថា សព​ពិតជា​បាន​ស្លាប់​ដោយសារ​គាំងបេះដូង(ខ្យល់គរ)ពិតប្រាកដ​មែន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya