ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់

ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរ កាលពី ម៉ោង១៦ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ១១០ ក្នុងភូមិ​ខ្នា​តាំងយូរ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ អ៊ំ សោ ភ័ណ ភេទ​ប្រុស អាយុ៤៧ឆ្នាំ មានមុខរ​បរជា​នាយ ប៉ុស្តិ៍​ប៉ាក់ ណា​ម នគរបាល​វរៈ៦០៥ រស់នៅ​ភូមិ​កោះទៀវ (ក) ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្ដាល បើកបរ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​ហុងដា សេ១២៥ សេរី២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-3637 ចំណែក​ម៉ូតូ​បង្ក ម៉ាក សេ​១០០CT ពណ៌​ក្រហម អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ញាន គង់ ភេទ​ប្រុស អាយុ៤៥ឆ្នាំ មានមុខ​របរ កសិករ រស់នៅ​ភូមិ​ក្អម​សំណ​លើ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល ។

មុនពេល​កើតហេតុ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ ដល់​ចំណុច កើតហេតុ​ស្រាប់តែ​ស្រាប់ តែ​ឃើញ​ម៉ូតូ​បង្ក​បើកបរ បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​រួច​ក៏ ជ្រុល​ទៅបុក បណ្តាល ឲ្យ​ដួល បោក​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​ទាំងសងខាង ក្រោយពេល​កើតហេតុ​នគរ បាល​បាន​ចុះទៅ​ដល់ ជួយ​អន្តរា គម​ន៍ ចំណែក​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​ក្រុមគ្រួសារ ហៅ​រថយន្ត​ដឹក ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ជួយ សង្គ្រោះ​អាយុជីវិត រីឯ​វត្ថុតាង ទាំងពីរ​ត្រូវ រង​ការខូចខាត​យ៉ាង​ដំ ណំ​ត្រូវ​នគរបាល យកទៅ​រក្សា​ទុកជា បណ្តោះ អាស​ន្ត នៅ​ប៉ុស្តិ៍នគរបាល សំពៅ​ពូន ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya