ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » អូន​ឈរ​នៅ​ហ្នឹង​សោះ​មក​បុក​អូន ឃើញ​អត់​លោក​ប៉ូលិស នាំទៅ​ប៉ុស្តិ៍​ទាំងអស់ តើន​រណា​ខុស នរណា​ត្រូវ?

អូន​ឈរ​នៅ​ហ្នឹង​សោះ​មក​បុក​អូន ឃើញ​អត់​លោក​ប៉ូលិស នាំទៅ​ប៉ុស្តិ៍​ទាំងអស់ តើន​រណា​ខុស នរណា​ត្រូវ?

ខេត្តកំពត៖ កាលពី​វេលា​ម៉ោង១០ និង៤៥នាទី​យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រនាំង​ដែក​ពុះ​ទ្រូងផ្លូវ​បង្ករ​ដោយ​បុរស​ម្នាក់​មិន​ស្គាល​អត្តសញ្ញាណ បាន​បើក​ម៉ូតូ​បុក​រនាំង​ដែក​ពុះ​ទ្រូងផ្លូវ​ដោយ​ខ្លួនឯង បណ្តាលអោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រង់ចំណុច​ទល់មុខ​វិ​ង​វេ​លុយ ខាងជើង​ភ្លើងស្តុប​ទៅ​ភ្នំពេញ ខាងត្បូង​ហ្គា​រ៉ា​ស​សាំង​តេ​លា ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំ។

នៅវេលា​ម៉ោង​ខាង​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង៣០ឆ្នាំ បាន​បើកបរ​ម៉ូតូ​បុក​រនាំង​ដែក​ពុះ​ទ្រូងផ្លូវ​លាន់​ដូច​រន្ទះ​ខណៈ​បុកភ្លាមៗនោះ​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី ក្រោយពី​កើតហេតុភ្លាមៗ ត្រូវបាន​ប្រជាពលរដ្ឋ​ជិតខាង​ទៅ​ជួយ​លើក រួច​សួរនាំ​អា​សយ​ដ្ជា​ន​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប​ត្រឹម​តែមួយ​យ៉ាងខ្លី​ថា ខ្លួន​រស់នៅ​ភូមិ​មាន​រិ​ទ្ធ​ប៉ុណ្ណោះ​ក៏​សន្លប់​លេង​ដឹងខ្លួន។

ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្មាស់ បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវជាតិ​លេខ៣ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ដោយ​ឃើញ​សភាព​ធ្ងន់ធ្ងរ​បាត់បង់​ស្មារតី ទើប​បងប្អូន​ប្រជាពលរដ្ឋ​ជិ​យ​ខាង បាន​តេ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ក្រាំង​អំពិល មិនបាន១០នាទី​ផង​សមត្ថកិច្ច​ក៏​មកដល់​ជួយ​លើក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​កម្លាំង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​ក្រាំង​អំពិល​បណ្តោះអាសន្ន រងចាំ​សាច់ញាតិ​មក​ទទួល។ គួរ​រំលឹក​ផងដែរ នៅ​កន្លែងកើតហេតុ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​និយាយ​រិះគន់ថា រនាំង​ដែក​ពុះ​ទ្រូងផ្លូវ​នេះ ពេលយប់​ងងឹត​មិនមាន​ភ្លើង​តែ​មិនសូវ​ភ្លឺ​ច្បាស់ ឬក៏​មិនមាន​ស្លាក​សញ្ញារ​ចំ​រនាំង​ផ្លាត​អ្វី​បំភ្លឺ​នោះឡើយ ប្រជាពលរដ្ឋ​បាន​បន្តថា កន្លែង​នេះ​កន្លងមក​ធ្លាប់​បុក​គ្នា​ជា​ញឹក​ញ៉ាប់​ណាស់​រហូត​ខ្លះ​បុក​រនាំង​ដែក​រហូត​បែក​គ្រាប់ភ្នែក​ក្លាយជា​ជនពិការភ្នែក​ម្ខាង​ក៏មានដែរ។ ម្យ៉ាងវិញទៀត​ការបើក​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​វិញ​ពន្យារពេល​ដល់​ម៉ោង០៧យប់​ជាង​ក៏មានដែរ ចំណែក​ភ្លើង​តាម​ដងផ្លូវ​វិញ​ពេលយប់ បើក​ហើយ​មិនសូវ​ភ្លឺ ចំពោះ​បញ្ហា​ពាក់ព័ន្ធ​ខាងលើ​នេះដែរ បានធ្វើអោយ​មានការ​លំបាក​ដល់​បងប្អូន ប្រជាពលរដ្ឋ​ធ្វើដំណើរ​នាពេល​យប់។ ក្នុងនោះដែរ​ក៏មាន​មតិ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​កើតហេតុ​ខាងលើ បាន​សំណូមពរ​តាមរយៈ​អង្គភាព​សារព័ត៌មាន ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ទទួលខុសត្រូវ ជាមួយគ្នា​នោះដែរ លោក(លាង រឿន​សុធី) អភិបាលក្រុង​កំពត សូមជួយ​ពិនិត្យ​នៅ​បញ្ហា​ទាំង​លើ​នេះ​ផង ជាពិសេស​នោះ​ប្រធាន​មន្ទីរ​សាធារណៈ​ការដឹកជញ្ជូន​ខេត្ត សូម​មេត្តាជួយ​ធ្វើយ៉ាងណា​ចំពោះ​រនាំង​ដែក​ពុះ​ទ្រូងផ្លូវ ដែល​មិនមាន​ស្លាក់​សញ្ញា​ចំនាំងផ្លាត​សំគាល់​ចរាច​ណ៍​នា​ពេលយប់​អោយបាន​ត្រឹមត្រូវ​ផង ដែលជា​ហេតុ​ធ្វើអោយមាន​បញ្ហា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ពេលយប់​អោយបាន​ស្រួល​ផង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya