ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សា​ឡង់​បុក​ទូក បណ្តាល​ឲ្យ​លិច​បាត់​ក្នុង​ទន្លេ

សា​ឡង់​បុក​ទូក បណ្តាល​ឲ្យ​លិច​បាត់​ក្នុង​ទន្លេ

កណ្តាលៈ ហេតុ​ការ​នេះ​បាន​កើ​ឡើង​វេលា​ម៉ោង១១និង៤៥នាទី​យប់ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ច្រាំងទន្លេ​មេគង្គ ស្ថិតក្នុង​ភូ​មិច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​បាន​កើតឡើង រវាង​សា​ឡង់​ដឹក​ចំណី​សត្វ បើក​ចេញពី​ប្រទេស​វៀតណាម ឡើងមក​ទន្លេ​បិទ ខេត្តកំពង់ចាម បាន​បុក​ជាមួយ​ទូក​ដឹក​កាក​ទឹកត្រី ទំងន់១៥០តោន ធ្វើដំណើរ​ពី​សង្កាត់​ព្រែក​ព្នៅ ទៅ​ប្រទេស​វៀតណាម តាម​ដង​ទន្លេមេគង្គ ខ​ណះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​សា​ឡង់ ដែលមាន​ផ្លាកលេខ TG 19919 ពណ៌​ខៀវ​ស បើ​មក​គៀ បណ្ដាល​ឲ្យ​លិចទៅ​ក្នុង​ទន្លេ​បាត់ តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករបួស​ទេ។

អ្នកបើកបរ​សា​ឡង់​មានឈ្មោះ ត្រេ​ន វ៉ាន់​មិញ TRAN VAN MINH អាយុ៥២ឆ្នាំ មាន​ទីលំនៅ​ប្រទេស​វៀតណាម។ ចំណែក​អ្នកបើក​ទូ​ឈ្មោះ ង្វៀង យាំង​ឡាក ភេទ​ប្រុស អាយុ៤៦ឆ្នាំ មាន​ទៅ​លំនៅ​តាំង​ចូ​វ ប្រទេស​វៀតណាម ដូចគ្នា ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya