ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកោះកុង ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកោះកុង ៣នាក់ ករណី​គ្រឿងញៀន

(កោះកុង)៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ស្រុក​មណ្ឌលសីមា សហ​ការជួយ​កម្លាំង​នគរបាល​ខេត្តកោះកុង បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់ រួមជាមួយ​គ្រឿងញៀន​មួយចំនួន  ស្ថិតនៅ​ភូមិ២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ១៖ ឈ្មោះ សឿន តឹង អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ភូមិ២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា, ២៖ ឈ្មោះ ខាន់ យេន ភេទ​ស្រី អាយុ៥៧ឆ្នាំ និង​ទី៣៖ ឈ្មោះ ណុះ សុះ អាយុ២៥ឆ្នាំ អ្នក​ទាំង៣មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។

វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ មាន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន១កញ្ចប់​ធំ និង​យ៉ាម៉ា​ប្រភេទ​គ្រាប់​ចំនួន២០គ្រាប់ និង​សម្ភារ​បាន​មួយចំនួន​សម្រាប់ធ្វើ​សកម្មភាព។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៣នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya