ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​រឺ​ម៉ក់​ដឹក​ហ្គាស​ទៅ​ប៉ះ​តូប​លក់​សាំង បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឲ្យ​មនុស្ស៦នាក់​រងរបួស

ម៉ូតូ​រឺ​ម៉ក់​ដឹក​ហ្គាស​ទៅ​ប៉ះ​តូប​លក់​សាំង បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឲ្យ​មនុស្ស៦នាក់​រងរបួស

(ភ្នំពេញ)៖ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រង់ចំណុច​ផ្លូវ​បេតុង លេខ១១៦២ ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​ឆ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រឺ​ម៉ក​ដឹក​ហ្គាស ដែល​កំពុងធ្វើដំណើរ​តាម​ផ្លួ​វ ក៏​ទៅ​ប៉ះ​និង​តូប​លក់​សាំង​នៅក្បែរនោះ បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ​តែម្ដង។ ក្នុងនោះ​ផងដែរ​កម្លាំង​នគរបាល​បាន​ប្រើប្រាស់ ឡានទឹក​អស់​ចំនួន៧គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​ផងដែរ។

ជនរងគ្រោះ​ទាំង៦នាក់ មាន៤នាក់​របួសធ្ងន់ និង២នាក់​រងរបួស​ស្រាល។ បើតាម​សមត្ថកិច្ច សម្ភារ​ខូចខាត​រួមមាន៖ ម៉ូតូ៤គ្រឿង ម៉ូតូ​កង់​បី១គ្រឿង ម៉ូតូ​រឺ​ម៉ក១គ្រឿង កន្ទុយ​រឺ​ម៉ក១គ្រឿង រ​ទះ​លក់​ទាខ្វៃ១ ម៉ាស៊ីនភ្លើង១គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត។

បច្ចុប្បន្ន អ្នករបួស​ទាំង​មនុស្ស៦នាក់​ខាងលើនេះ កំពុងធ្វើការ​សង្គ្រោះ​បន្ទាប់ នៅឯ​មន្ទីរពេទ្យ​ព្រះសង្ឃ និង​អ្នក​ខ្លះទៀត​កំពុង​នៅឯ​មន្ទីរពេទ្យ​ឯកជន៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya