ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ខឹង​ខ្ចី​ម៉ូតូ​មិន​ឲ្យ ទាញ​ដុំឥដ្ឋ​សំពង​ក្បាល

បុរស​ម្នាក់ ខឹង​ខ្ចី​ម៉ូតូ​មិន​ឲ្យ ទាញ​ដុំឥដ្ឋ​សំពង​ក្បាល

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១០និង២០នាទី​យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅ​ប្រ​ឆិត​ខាងត្បូង​វិទ្យាល័យ ជា ស៊ីម សាមគ្គី ប្រហែល៥០ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ២៧១ ស្ថិត​ក្នុងភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

មុន​កើតហេតុ​នោះ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​មកពី​ផ្ទះជួល បំណង​មក​យាម​ផ្ទះ​បងប្អូន​នៅ​កន្លែងកើតហេតុ ពីព្រោះ​បងប្អូន ដែលជា​ម្ចាស់​បន្ទប់​លក់​ចាប់​ហ៊ួ​យ បាន​ជាប់​ទៅ​កម្មវិធី​ជប់លៀង ខណៈពេលដែល​ជនរងគ្រោះ​មកដល់​ផ្ទះ​បន្ទប់​បងប្អូន ស្រាប់តែ​បន្ទប់​នោះបាន​ចាក់សោរ​ជាប់​មិនអាច​ចូល​បាន។ បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​អង្គុយលេង​នៅមុខ​បន្ទប់​ជា​កន្លែងកើតហេតុ គ្រានោះ​ក៏មាន​យុវជន​បង្ក ដែល​មិន​ធ្លាប់​ស្គាល់​ពីមុនមក ហើយ​បាន​ដើរមក​ខ្ចី​ម៉ូតូ​ជិះ តែ​យុវជន​រងគ្រោះ​មិន​ឲ្យ រួច​យុវជន​បង្ក​ក៏បាន​ដើរចេញ​ទៅយក​ដុំឥដ្ឋ​ការ៉ូ​មក​វៃ​ក្បាល​យុវជន​រងគ្រោះ បណ្ដាល​ឲ្យ​បែកក្បាល​ចេញឈាម​រងរបួស​ស្រាល ភ្លាមនោះ​យុវជន​រងគ្រោះ​ក៏បាន​ស្រែក​ឲ្យ​បងប្អូន​របស់គាត់​នៅក្បែរនោះ​ជួយ។

បក្ខពួក​យុវជន​រងគ្រោះ​បានចេញ​មកហើយ​យក​កាំបិត និង​ដំបង​ឈើ​ជ្រុង​រៀប​និង​កាប់​ចាក់​គ្នា តែ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡាង​ចុះជួយ​អន្តរាគមន៍ ដកហូត​កាំបិត​និង​ឈើ​ជ្រុង​ពី​បក្ខពួក​ជនរងគ្រោះ​ទាន់ពេលវេលា។

ជនបង្ក​ឈ្មោះ អូ សីហា ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​ក្បែរ​កន្លែងកើតហេតុ ដោយ​ធ្លាប់​បែក​ថ្នាំ និង​ត្រូវ​ម្ដាយ​ចាប់​ដាក់​មណ្ឌល​កែប្រែ​កន្លង​រួចមកហើយ។ ចំណែក​យុវជន​រងគ្រោះ​ឈ្មោះ រិ​ន ចាន់ អាយុ២៤ឆ្នាំ មុខរបរ​កម្មករ​លើ​ក​បន្លែ​ស្នាក់នៅ​ម្តុំ​ផ្សារ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​មាន​បងប្អូន​បក្សពួក​ជ​ន​រងគ្រោះ​មាន២នាក់ ទី១ឈ្មោះ​សល់ សាម៉ុន ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​លក់ដូរ​ចាប់​ហ៊ួ​យ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ (ជា​អ្នក​កាន់​កាំបិត​និង​ដំបង​ជ្រុង) ទី២ឈ្មោះ ហួរ តាក់ ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ​លើ​បន្លែ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya