ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ឡាន បណ្តាល​ឲ្យ​បុក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង

ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ឡាន បណ្តាល​ឲ្យ​បុក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង

ភ្នំពេញៈ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៤ និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

រថយន្ត​ការ​ហាយ​ប្រ៊ី​ដ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស លុះដល់​ចំណុច​ផ្លូវបំបែក​ហ្សា​ល​ដឺ​ហ្គោល មុខ​សណ្ឋាគារ​ស ក៏​ជ្រុល​បុក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង តែ​សំណាងល្អ​អ្នកបើកបរ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត។

រថយន្ត​បង្កហេតុ​បើកបរ​ពី​ត្បូង​មក​លឿន ជ្រុល​បុក​ទ្រូងផ្លូវ​លាន់​ដូច​រន្ទះ​ក្រឡាប់​ផ្ងារជើង​តែឯង រួច​អ្នកបើកបរ​លូន​ចេញពី​ក្នុង​រថយន្ត​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​បាត់​តែម្តង ហើយ​ស្ថានភាព​អ្នកបើកបរ​នោះ​ស្រវឹង​ខ្លាំងណាស់។

មុនពេល​កើតហេតុ​រថយន្ត​នោះ​បើកបរ​ពី​ត្បូង​មក​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​ខណ្ឌដូនពេញ លុះ​មកដល់​កែង​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល បុក​ក្បាល​នាគ​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ចូលមក​ខាង​ខណ្ឌ៧មករា។

ក្រោយ​កើតហេតុ​អ្នកបើកបរ​លូន​ចេញពី​រថយន្ត​របស់ខ្លួន​រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ។ ទោះបីជា​យ៉ាងណា រថយន្ត​បង្កហេតុ ត្រូវ​សមត្ថកិច្ច​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​តាមច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya