ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អគ្គស្នងការ​នគ​បាល​ជាតិ​​បញ្ឈប់​ឃុបឃិត​ជាមួយ​ឈ្មួញ និង​មេខ្យល់​នាំ ​ទំនិញនិង​មនុស្ស​ឆ្លងដែន​ ​

អគ្គស្នងការ​នគ​បាល​ជាតិ​​បញ្ឈប់​ឃុបឃិត​ជាមួយ​ឈ្មួញ និង​មេខ្យល់​នាំ ​ទំនិញនិង​មនុស្ស​ឆ្លងដែន​ ​

បន្ទាយមានជ័យ​៖ មេបញ្ជាការ​នគ​បាល​ការពារ​ព្រំដែន​ទាំង​៤​ដែន​ទទួល​មុខងារ​ការពារ​ព្រំដែន​កម្ពុជា​នៃ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​អគ្គស្នងការ​នគ​បាល​ជាតិ​កម្ពុជា​អោយ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​ការឃុបឃិត​ជាមួយ​ឈ្មួញ​ឬ​មេខ្យល់​នាំ​មនុស្ស និង​ទំនិញ​ឆ្លងដែន​ខុសច្បាប់​ជាពិសេស​ការយក​លុយ​ពី​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ត្រូវតែ​លុបបំបាត់ និង​បែរមក​ជាការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពួកគាត់​វិញ ។
​ការដាក់​បទបញ្ជា និង​ធ្វើ​កិច្ចសន្យា​នេះ​ធ្វើឡើង​កាលពី​រសៀល​ម៉ោង​៣ ថ្ងៃទី​១៧ តុលា ២០១៣ ក្នុង​សាលប្រជុំ​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​ក្រោម​ការចូលរួម​ពី​សំណាក់​លោក ឯកឧត្តម​សេនីយ៍​ឯក  ហ៊ូ សា​គុណ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគ​បាល​ការពារ​ព្រំដែន​តំណាង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត សាវឿន អគ្គស្ន​ការ
​នគ​បាល​ជាតិ និង​មានការ​ចូលរួម​ពី​អគ្គនាយកដ្ឋាន​កណ្តាល​ព្រំដែន​ក្រសួងមហាផ្ទៃ និង​លោក ខេង ស៊ុម ស្នងការ​នគ​បាល​ខេត្ត លោក​មេបញ្ជាការ​ការពា​រ​ព្រំដែន​ទាំង​៤ លោក​អធិការ​ជាប់​ព្រំដែន​។
​បន្ទាប់ពី​លោក​មេបញ្ជាការ​វរៈ​នគ​បាល​ការពារ​ព្រំដែន​គោគ​ទាំង ៤ រួមមាន​លោក សូ ចាន់​រី មេបញ្ជាការ ៩១១, លោក ហាំង វណ្ណៈ មេបញ្ជាការ ៨៩១, លោក ប្រាក់ សាំ មេបញ្ជាការ ៨០៧, លោក ឈិ​ត លី មេបញ្ជាការ ៨១៥  និង​លោក​អធិការ​នគ​បាល​ស្រុក​ចំនួន ៥ ដែល​ជាប់​ព្រំដែន​បានលើកឡើង​ពី​ការធ្វើ​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​របស់​ពរ​ដ្ឋ​ខ្មែរ​តាម​ច្រក​ត​បៀ​ង​គឺមាន​ការថយចុះ ដោយ​មានតែ​ពលរដ្ឋ​ឆ្លងដែន​ព្រឹក​វិល​ល្ងាច និង​គ្មាន​ទំនិញគេចពន្ធ​ព្រោះថា តាម​អូរ​ព្រំដែន​ទឹក​ឡើង​ខ្លាំង​ដ​ហើយ​ទឹកជំនន់​បាន​ជន់​លិច​ផ្លូវ​គ្រប់​ទីកន្លែង​មិនអាច​ធ្វើចរាចរ​បានឡើយ ។
លោក ខេង ស៊ុម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បានលើកឡើង​ដែរ​ថា បញ្ហា​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​ដោយ​លោក​បានដាក់​បទបញ្ជា និង​ផែ​ក​ការ​កន្លងមក​ធ្វើអោយ​ការ​ចំណាក់ស្រុក​ខុសច្បាប់​មានការ​ថយចុះ បែរជា​លើ​ន​ឡើង​ការ​ចំណាក់់ស្រុក​ស្របច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំពោះ​ទំនិញគេចពន្ធ​ឆ្លងតាម​ច្រករបៀង
​ភាគច្រើន​មានតែ​ទំនិញ​ហ្គាស ដែលមាន​ពន្ធ​ដោយឡែក​ទំនិញ​ផ្សេងទៀត លោក​គិតថា គ្មានទេ​ព្រោះ​គយ​នៅ​គ្រប់​ទីកន្លែង ។
​លោក​វរៈសេនីយ៍ ហ៊ូ សា​គុណ ក្រោយពី​ការលើកឡើង​របស់​មេបញ្ជាកា​រ អធិការ និង​លោកស្នងការ​លោក​បាន​ណែនាំ​ដោយ​ទទួល​បទបញ្ជា​ចុង​ក្រោ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ​ហាម​ដាច់ខាត​មិន​អ​អោយអស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ឬ មេខ្យល់​បណ្តា​យ​អោយមាន​ទំនិញ និង​ការ​ឆ្លងដែន​ខុសច្បាប់ រឺ​ការ​យកលុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន ត្រូវធ្វើ​ការស្រាវជ្រាវរ​ក​មេខ្យល់ និង​ហាមឃាត់​អោយបាន​នូវ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ត្រូវ​សហការ​ជាមួយ​យោធា​តាម​បន្ទាត់​ព្រំដែន​រក្សា​ការពារ​ព្រំដែន ។
​ដើម្បីអោយ​បទបញ្ជា​និង​វិធានការ​ចុង​ក្រោយនេះ​ទទួលបាន​ជោគជ័យ​តាម​ការណែនាំ​របស់លោក អគ្គស្នងការ​បានអោយ​មេបញ្ជាការ​វរៈ​ទាំង ៤ ផ្តិតមេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​ទៅលើ​ភាព​អសកម្ម​ខាងលើ​ដែលនាំអោយ​ប៉ះពាល់​កេរ​ឈ្មោះ​នគរបាល និង​មុខមាត់​ប្រទេសជាតិ ៕ ​ដោយ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya