ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» Breaking News » ម៉ូតូ​និង​ឡាន បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់២នាក់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ

ម៉ូតូ​និង​ឡាន បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់២នាក់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ

ឧ​ត្ត​រ​មានជ័យ៖ កាលពី​វេលា​ម៉ោង៣និង៥០នាទី រសៀល​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង ផុត​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន២នាក់​របួសធ្ងន់ ស្ថិតនៅ​ភូមិ​ឃុំ ស្រុក​ត្រពាំង​ប្រាសាទ។

ជនរងគ្រោះ​ឈ្មោះ ឡាយ សំបូរ ភេទ​ស្រី អាយុ៥៣ឆ្នាំ រស់នៅ​ភូមិ​អូរ​សោម ឃុំ​ស្រុក​ត្រពាំង​ប្រាសាទ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី២០០៨ ពាក់​ស្លាក​លេខ សៀមរាប 1I 1670 និង​អ្នករួមដំណើរ​ម្នាក់ទៀត​មានឈ្មោះ ឈី​ន សុខ​ណា ភេទ​ស្រី អាយុ៣៨ឆ្នាំ រស់នៅ​ភូម​អូរ​សោម ឃុំ/ស្រុក​ពាំង​ប្រាសាទ បាន​ជិះ​ម៉ូតូឌុប​គ្នា​បាន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង នៅខាងមុខ​បាន​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត ក្នុង​គោលដៅ​បញ្ច្រាសទិស​គ្នា ម៉ាក​ហ៊ីយ៉ាន់ដាយ ហើយ​បាន​បើកបរ​រថយន្ត​រត់គេច​ចេញពី​កន្លែងកើតហេតុ រត់​ទៅ​ស្នាក់នៅ​ភូមិ ឃុំ​អូរ​សោម ស្រុក​ត្រពាំង​ប្រាសាទ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​អនុវត្តតាម​និតិ​វិធី។ ចំណែក​ជនរងគ្រោះ​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ស្រុក​អន្លង់វែង៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya