ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ២ខ្នង បំផ្លាញ​ឡា២គ្រឿង និង​ទ្រព្យសម្បត្តិ

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ២ខ្នង បំផ្លាញ​ឡា២គ្រឿង និង​ទ្រព្យសម្បត្តិ

(កំពង់ស្ពឺ)៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុង​ភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង​ស្ពឺ។

ករណី​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់២ខ្នង​នោះ សមត្ថកិច្ច​ជំនាញ​មិនអាច​ជួយ​ទាន់​នោះទេ ដោយសារតែ​ផ្លូវ​ចូលទៅ​កាន់​ទីនោះ​ពិបាក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលទៅ​ដល់។

ផ្ទះ​ជនរងគ្រោះ​ទី១៖ឈ្មោះ ងិន ធី អាយុ៥៦ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នួន សុខុម អាយុ៥៥ឆ្មាំ ដែល​ផ្ទះ​ខ្នង​ថ្ម​ក្រោម​ឈើ​លើ ទំហំ ៩ម៉ែត​គុណ១០ម៉ែត រង​ការខូចខាត​ផ្ទះ​ទាំងស្រុង និង​រថយន្ត២គ្រឿង, ទី២៖ម្ចាស់ផ្ទះ​ឈ្មោះ ដួង ឡាយ ភេទ​ប្រុស អាយុ៥០ឆ្នាំ ដែលមាន​ផ្ទះ​ទំហំ ៨ម៉ែត​គុណ៨ម៉ែត ឆេះ​ខ្ទេច​ទាំងស្រុង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​ផងដែរ។ ចំពោះ​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​លំនៅដ្ឋាន​ទាំង២ដោយសារ​ឆ្លង​ចរន្តអគ្គិសនី។

ក្នុង​ហេតុការណ៍​នេះ កម្លាំង​ជំនាញ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានចេញ​ប្រតិបត្តិ​ការចេញ​ជួយ​បាញ់​ពន្លត់​ចំនួន ៤គ្រឿងភ្លាមៗ ប៉ុន្តែ​ដោយសារ​ផ្លូវ​ពិបាក​ចូលទៅ​ទើប​មានការ​យឺតយ៉ាវ​បន្តិច  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya