ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ល្បួង​ក្មេងស្រី​អាយុ១៣ឆ្នាំ យកទៅ​រួមភេទ​នៅក្នុង​ផ្ទះសំណាក់​បៃតង​ទួល​សង្កែ មួយ​យប់​មួយថ្ងៃ

បុរស​ម្នាក់ ល្បួង​ក្មេងស្រី​អាយុ១៣ឆ្នាំ យកទៅ​រួមភេទ​នៅក្នុង​ផ្ទះសំណាក់​បៃតង​ទួល​សង្កែ មួយ​យប់​មួយថ្ងៃ

(ភ្នំពេញ)៖  នៅ​ថ្ងៃទី១៤ខែមិថុនា​ឆ្នាំ២០១៧ ឪពុក​ក្មេងស្រី​រងគ្រោះ​រកឃើញ​អ្នក​ទាំងពីរ​អង្គុយលេង​ក្នុង​បរិវេណ​វត្ត​ទួល​សង្កែ ភូមិ​បាក់​ទូក​ស​ង្តា​ត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី កែវ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង។

ជនសង្ស័យ​មានឈ្មោះ​អ៊ុ សា​រ៉ា​ត​ភេទ​ប្រុស​អាយុ១៥ឆ្នាំមុន​របរ​សិស្សសាលា​អនុវិទ្យាល័យ​ទួល​សង្កែ​រៀន​ថ្នាក់​ទី៦ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ។ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ស.អ.ណ.អ.រ.ហ្ស.អាយុ១៣ឆ្នាំ​ស្នាក់នៅ​សង្កាត់​ច្រាំង​ទី១ខណ្ឌ​ឬ​ស្សី​កែវ។

នៅមុន​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី១៣ខែមិថុនា​ឆ្នាំ២០១៧ក្មេងស្រី​រងគ្រោះ​បានមក​រៀន​នៅ​សាលា​ឯកជន​ខាងលើ​ហើយ​បាត់​រហូត​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ហើយ​ឪពុកម្តាយ​ទូរស័ព្ទ​ក៏​មិន​ចូល។

លុះ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ(គាត់​ជា​ឪពុក)រកឃើញ​អ្នក​ទាំងពីរ(ជនសង្ស័យ​និង​កូនស្រី​របស់គាត់)កំពុង​អង្គុយលេង​នៅក្នុង​បរិវេណ​វត្ត​ទួល​សង្កែ​ហយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង។បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ទួល​ង្កែ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya