ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចោរកម្ម

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចោរកម្ម

កណ្តាល៖ ហេតុការណ៍​កើង​ឡើង​កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​កោះ​តេ​ជោ ឃុំ​គីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យ ឈ្មោះ គង់ ហ៊​ន ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ចំណែក​ជនរងគ្រោះ ឈ្មោះ​ប៉ុល សា​រុំ ភេទ​ប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ។

ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​តម្កល់ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គី​ធំ ស្ដីពីរ ករណី​ចោរកម្ម (លួច​ម៉ូតូ) មួយគ្រឿង​ម៉ាក(ហុងដា​វ៉េវ) ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់​ស្ពឹ 1C-2084 ដែល​ទុក​នៅក្រោម​ផ្ទះ។ ភ្លាមនោះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ធំ ក៏​ចុះ​ទៅដល់​កន្លែង​កើត​ហ​តុ ដើម្បី​ប្រ​ម៉ែ​ប្រ​ម៉ូ​ល​ព័ត៌មាន។ លុះដល់​ម៉ោង១២:៣០នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ក៏បាន​ទទួល​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ទោ យឹ​ន យ័ន នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ភ្នំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​ថា បាន​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ក្នុងករណី(លួច​ម៉ូតូ) ពី​ឃុំ​គគីរ​ធំ​ទៅ​ទទួល​ព័ត៌មាន​បាន​ភ្លាម ប៉ុស្តិ៍​ក៍​រាយការណ៍ ជូន​លោក​អិ​ការ​ស្រុក​កៀនស្វាយ និង​បាន​នាំ​កម្លាំង​ទៅយក​ជនសង្ស័យ រួមទាំង​វត្ថុតាង​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ភ្នំ មក​ប៉ុស្តិ៍នគរបាល​គគីរ​ធំ ដើម្បី​សាកសួរ នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya