ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ជនអនាថា​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​លើ​ចិញ្ចើមផ្លូវ

ជនអនាថា​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​លើ​ចិញ្ចើមផ្លូវ

ភ្នំពេញៈ ភ្ញាក់ផ្អើល​ទាំងយប់ កាលពី​វេលា​ម៉ោង១នឹង២០នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវ១៥៤កែង​នឹង​ផ្លូវ៦៣ នៅលើ​ចិញ្ចើមផ្លូវ ស្ថិតក្នុង​សង្កាត់​ផ្សារ​ធំថ្មី១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

បុរស​អនាថា​នេះ​មិនដឹង​ជិះ​កង់​មកពីណា ខណៈ​មកដល់​ចំណុចកើតហេតុ បាន​ឈប់​អង្គុយ​លើ​ចិញ្ចើមផ្លូវ បាន​មួយសន្ទុះ​ស​ក៏​ដេក​ដួល​ស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​កន្លែងកើតហេតុ​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​ប៉ុន្តែ​មិនបាន​រកឃើញ​អត្តសញ្ញាណ​របស់​សាកសព​នោះទេ សមត្ថកិច្ច​ជំនាញ​បាន​អះអាង ថា​ការស្លាប់​នេះ សង្ស័យ​បណ្ដាលមកពី​ជនរងគ្រោះ​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​លើស​កម្រិត ទើប​ប​បណ្ដាល​ឲ្យ​គាំងបេះដូង​ស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ច​អះអាង​ដូចនេះ ដោយសារតែ​បាន​រកឃើញ​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន នឹង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន ដែល​ជាប់​នឹង​ខ្លួន​សាកសព ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya