ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ លោករដ្ឋមន្ដ្រីក៏មានវិធានការជាបន្ទាន់ចេញសេចក្ដីសម្រេចស្ដីពីការចាត់តាំងក្រុមការងារចុះពិនិត្យវាយ តម្លៃនូវរាល់ផលប៉ះពាល់និងខូចខាតដោយសារទឹកជំនន់ ។
លោក ចាន់ យុត្ថា នាយខុទ្ទកាល័យនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ក្រុមទី១ដែលទទួល បន្ទុកចល័តតាមមុខព្រួញខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់,បាត់ដំបង និងខេត្ដបន្ទាយ មានជ័យគឺដឹកនាំដោយរដ្ឋមន្ដ្រីផ្ទាល់ព្រម ទាំងសមាជិកចំនួន៧រូបទៀត ក្នុងនោះ មានរូបលោកផងដែរ ។ ក្រុមទី២ទទួល បន្ទុកមុខព្រួញខេត្ដព្រៃវែង,កំពង់ចាម និងស្វាយរៀង ដឹកនាំដោយលោកវេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ក្រុមទី៣ ទទួលបន្ទុកមុខព្រួញខេត្ដកំពង់ ធំនិងសៀមរាបដឹកនាំដោយលោករដ្ឋ លេខាធិការប៊ុន ហ៊ាន ។ ក្រុមទី៤ ទទួល បន្ទុកមុខព្រួញខេត្ដកណ្ដាល,តាកែវ,កំពត ,កែប និងខេត្ដព្រះសីហនុ ដឹកនាំដោយ លោកអនុរដ្ឋលេខាធិការយិន ងួនកូលេ នីន ។ ក្រុមទី៥ ទទួលបន្ទុកមុខព្រួញខេត្ដ ក្រចេះ,ស្ទឹងត្រែង,រតនគីរី និងខេត្ដមណ្ឌល គីរីដឹកនាំ
ដោយលោករដ្ឋលេខាធិការ ថោ ជេដ្ឋា ។ ក្រុមទី៦ទទួលបន្ទុកមុខព្រួញខេត្ដ ព្រះវិហា ,ឧត្ដរមានជ័យ និងខេត្ដប៉ៃលិន ដឹកនាំដោយលោករដ្ឋលេខាធិការតន់ វ៉ាន់ថារ៉ា និងក្រុមទី៧ដឹកនាំដោយលោក ស្រីសេង វណ្ណសាយ រដ្ឋលេខាធិការក្រសួង ធនធានទឹកនិងឧតុនិយម ទទួលបន្ទុកមុខ ព្រួញរាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្ដ កោះកុង ។
លោក ចាន់ យុត្ថា បន្ដថា សេចក្ដីសម្រេចស្ដីពីការចាត់តាំងក្រុមការងារចុះពិនិត្យ វាយតម្លៃនូវរាល់ផលប៉ះពាល់ និងខូច ខាតដោយសារទឹកជំនន់ក្រុមការងារទាំង ៧ក្រុមមានភារកិច្ច ចុះពិនិត្យវាយតម្លៃ នូវរាល់ផលប៉ះពាល់ និងខូចខាតដោយ សារទឹកជំនន់ចាត់វិធានការទប់ទល់ ជួសជុលជាបន្ទាន់ដើម្បីរក្សាទឹកទុកនិង ធ្វើសេចក្ដីរាយការណ៍
អំពីលទ្ធផលទទួលបានដោយភ្ជាប់មកនូវជាមួយ ទិន្នន័យច្បាស់លាស់ ៕