ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ចោរលួច​ម៉ូតូ​ម្នាក់ កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

ជនសង្ស័យ​ចោរលួច​ម៉ូតូ​ម្នាក់ កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

កំពង់ចាមៈ កាលពី​វេលា​ម៉ោង១និង៣៥នាទី ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៧ នៅ​ភូមិ​ឃ្លោ​យ​ទី១ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច បន្ទាប់ពី​ម្ចាស់​ម៉ូតូ​បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ និង​មិនបាន​ដក​កូនសោរ​ចេញ​ទៀតផង។

ជនសង្ស័យ​បាន​លួច​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម សេ១២៥ ពណ៍​ខ្មៅ​សេរី២០០៣ ឡើង​តែម២០០៧ ពាក់​ផ្លាកលេខ 1A-0313 លេខ​តួ​នឹង​ម៉ាស៊ីន 8021593 ជា​របស់​ឈ្មោះ រុន ចាន់នី​ម ភេទ​ប្រុស អាយុ២៨ ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ទុក​ម៉ូតូ​មុខផ្ទះ​ទាំង​កូនសោរ។

បន្ទាប់ពី​ទទួល​ព៍ត៌មាន កម្លាំង​អធិការដ្ឋាន បាន​តាម​ប្រ​ម៉ាញ់​ជនសង្ស័យ រហូតដល់​ចំណុច​ឃុំ​ខ្វិត​ធំ ក៏បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សៀម ទូច អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សង្កែរ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរប​មិន​ពិតប្រាកដ និង​ជា​មុខសញ្ញា​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពីបទ​ល្មើស​រំលោភ​សេព​ស​ន្ថ​វះ នៅ​ស្រុក​បាធាយ​ផងដែរ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya