ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្មេងស្ទាវ៦នាក់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​វាយតប់​គ្នា

ក្មេងស្ទាវ៦នាក់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​វាយតប់​គ្នា

ភ្នំពេញៈ​កាលពី​យប់​ថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧ ក្មេងស្ទាវ៦នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​វាយតប់​គ្នា យ៉ាង​អនាធិបតេយ្យ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កំឡុងពេល​ដែលមាន​កា​រ​ប្រកួត​លក្ខ​ណះ​អន្តរជាតិ រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ក្រុមបាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន ។

គួរ​បញ្ជាក់ថា កាលពី​យប់មិញ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក មានការ​ប្រកួត​បាល់ទាត់​កំរិត​អន្តរជាតិ ដណ្តើមពាន​រង្វាន់ AFC Asian Cub 2019 វគ្គ​ជម្រុះ រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​អាហ្គានីស្ថាន ដោយមាន​ការចូលរួម​ទស្សនា ពី​អ្នកគាំទ្រ​កីឡា​រាប់ម៉ឺន​នាក់ ស្រប​ពេលដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ លើ​ក្រុម​ជម្រើសជាតិ​អាហ្គានីស្ថាន ក្នុង​លទ្ធផល១ទល់០ ធ្វើ​ឲ្យ​សម្រែក​ហូ​រក​ញ្ជៀ​វ​របស់​បងប្អូន​អ្នកគាំទ្រ បាន​បំពង​ឡើង​យ៉ាង​សប្បាយរីករាយ។

ការឃាត់ខ្លួន​យុវជន​ទំនើង​មួយក្រុម​នេះ បានធ្វើ​សកម្មភាព​វាយតប់​គ្នា យ៉ាង​អនាធិបតេយ្យ ក្នុងអំឡុងពេល​ប្រកួត បង្ក​ជា​អសន្តិសុខ​ចលាចល​ដល់​បងប្អូន​អ្នកគាំទ្រ​ដ៏ទៃទៀត ក៏ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន៦នាក់ ភ្លាមៗតែម្តង ។

ក្មេង​ទំនើង​ទាំង​ប្រាំមួយ​នាក់​ខាងលើ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ៖
១.ឈ្មោះ អឿន មុន្នី ហៅ​អា​តាង ភេទ​ប្រុស អាយុ១៨ឆ្នាំ
២.ឈ្មោះ ហ៊ុន កុសល់ ហៅ​សល់ ភេទ​ប្រុស អាយុ១៨ឆ្នាំ
៣.ឈ្មោះ សំអាត ផា​ខិ​ន ភេទ​ប្រុស អាយុ១៨ឆ្នាំ
៤.ឈ្មោះ ណាត ចាន់​ឡេង ភេទ​ប្រុស អាយុ១៤ឆ្នាំ
៥.ឈ្មោះ មួន ឬ​ទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ១៧ឆ្នាំ
៦.ឈ្មោះ ឡុង រដ្ឋា ហៅ​អា​សាន ភេទ​ប្រុស អាយុ១៧ឆ្នាំ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya