ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នារី​វ័យ១៩ឆ្នាំ ម្នាក់​បានសម្រេច​ចិត្ត​ចង ក សម្លាប់ខ្លួន បន្សល់ទុក​ត្រឹម​ក្រដាស​សំបុត្រ​មួយច្បាប់

នារី​វ័យ១៩ឆ្នាំ ម្នាក់​បានសម្រេច​ចិត្ត​ចង ក សម្លាប់ខ្លួន បន្សល់ទុក​ត្រឹម​ក្រដាស​សំបុត្រ​មួយច្បាប់

កណ្តាលៈ ហេតុ​ការភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៦និង០៥នាទី​ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​សា​ម៉ ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ នឹម សុខ​ណាវ ភេទ​ស្រី អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ។ មុនពេល​កើតហេតុ ថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧នេះ ជនរងគ្រោះ​បាន​ទៅធ្វើ​ការ លុះដល់​ម៉ោង១១៖០០នាទី ជនរងគ្រោះ​មិនសូវ​ស្រួលខ្លួន បាន​សុំ​គេ​ត្រឡប់មកផ្ទះ​វិញ លុះ​ពេលយប់ ជនរងគ្រោះ​ក៏​ចូលសំរាន្ត​ជាធម្មតា បន្ទាប់មក​នៅវេលា​ម៉ោង​ប្រហែល៦៖០៥នាទី​ព្រឹក ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៧ បងថ្លៃ​ស្រី​របស់​ជនរងគ្រោះ ឈ្មោះ សន ម៉ា​រី បានមក​ហៅ​ជនរងគ្រោះ​ទៅធ្វើ​ការ ព្រោះ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជាមួយ​គាត់ និង​ប្តី តែ​ជនរងគ្រោះ​មិនបាន​ឆ្លើយតប​មកវិញ​ទេ រួច​បងថ្លៃ​ស្រី​បាន​ឡើងលើ​ផ្ទះ ដើម្បី​ហៅ​ជនរងគ្រោះ​ទៅធ្វើ​ការ ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ចងក​ស្លាប់​បាត់ទៅហើយ ក៏​កើតជា​ការភ្ញាក់ផ្អើល​និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ចុះទៅ​ពិនិត្យមើល​ផងដែរ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​រួមមាន កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​មូល​រដ្ឋា​ន និង​គ្រូពេទ្យ ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា នៅក្នុង​បន្ទប់​ជនរងគ្រោះ​មាន​សរសេរ​លិខិត​បណ្តាំ១ច្បាប់ សព​មាន​ស្នាម​ជាំ​ជុំវិញ​ករ​មាន​ប្រវែង២៤សម ខ្សែ​អង្រឹង​ពណ៌​ត្រេ​អី​មាន​ប្រវែង២.៩១ម៉ែត្រ។ ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សាកសព​ពិត​ស្លាប់ ដោយសារ​ចងក​នឹង​ខ្សែរ​អង្រឹង​ពណ៌​ត្រេ​អី ចង​នឹង​រនង​ក្នុង​បន្ទប់​លើផ្ទះ​ពិតប្រាកដ​មែន ក្រោយពេល​ពិនិត្យ​រួច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya