ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជន២នាក់ ឃាត់ខ្លួន​យោងតាម​បណ្តឹងផ្ទាល់​មាត់​របស់​សាច់ញាតិ​ថា អុកឡុក​ក្នុងផ្ទះ​ដើម្បី​រកលុយ​ទិញ​ថ្នាំញៀន​ជក់

យុវជន២នាក់ ឃាត់ខ្លួន​យោងតាម​បណ្តឹងផ្ទាល់​មាត់​របស់​សាច់ញាតិ​ថា អុកឡុក​ក្នុងផ្ទះ​ដើម្បី​រកលុយ​ទិញ​ថ្នាំញៀន​ជក់

ភ្នំពេញ ៖ កាលពី​ម៉ោង ១៥និង៤០នាទី​រសៀល​ថ្ងៃទី១៣មិថុនា២០១៧នៅផ្ទះ​លេខ ១៣៤សេ​ផ្លូវលំ​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ។

យុវជន​ខាងលើ​ទី១ឈ្មោះ សាំង ឌី​នី អាយុ១៥ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ ១៣៤សេ​ផ្លូវលំ​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ។ទី២ឈ្មោះ ស៊ុំ ប៉ោ​ឡាយ អាយុ២១ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ លេខ១៦៨ប៉េ​ផ្លូវលំ​ភូមិ​បុរី​កម្មករ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ។

ប្រភពពី​ឈ្មោះ កេង សា​រ៉ា ភេទ​ប្រុស​អាយុ៦៤ឆ្នាំ​ត្រូវជា​ជីតា​ឈ្មោះ សាំង ឌី​នី បាន​ប្រាប់ថា​សឹងតែ​រាលថ្ងៃ​ទៅហើយ ចៅ​គាត់​តែងតែ​មក​អុកឡុក​ផ្ទះ​ដើម្បី​រកលុយ​ទៅរក​ទិញ​ថ្នាំញៀន​ដោយ​ទៅជា​មួយ​ឈ្មោះ​ស៊ុំ ប៉ោ​ឡាយ តែ​រហូត​មិន ថា​យប់​ឫក៍​ថ្ងៃ​ឡើយ។

លុះ​ថ្ងៃ​ខាងលើ​បានឃើញ​ចៅ​គាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ក់រី​វូ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1A-8767 ដែលជា​ម៉ូតូ​របស់​ឈ្មោះ​ស៊ុំ ប៉ោ​ឡាយ មក​ផ្ទះ​ហើយ​មក​អុកឡុក​អ្នកផ្ទះ​អោយ​រកលុយ​មកអោយ​ខ្លួន​ដើម្បី​ទិញ​ថ្នាំញៀន​យកទៅ​ជក់​ជាមួយ ស៊ុំ ប៉ោ​ឡាយ ដោយ​ទ្រម​និង​ទង្វើ​ចៅ​ខាងលើ​មិនបាន​ក៍​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ឃាត់ខ្លួន​ចៅ​ខាងលើ​តែម្តង​និង​បាន​ឈានទៅ​ឃាត់​បាន​បក្សពួក​ម្នាក់ទៀត​ឈ្មោះ ស៊ុំ ប៉ោ​ឡាយ ផង។ហើយ​កន្លងមក​ចៅ​គាត់​នេះ​ធ្លាប់​យកទៅដាក់​មណ្ឌល់​កែប្រែ​ចំនួន​បី​ខែ​ដែក​តែ​ចេញមក​វិញ​នៅ​ដដែល ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya