ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់

ឡាន​និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៩នឹង៤០នាទី​យប់ ថ្ងែ​ទី១៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់​ស្តុ​ប​បែក​ជា​បួន តាម​បណ្តោយ​ផ្លូវ​លេខ២៦១ កែង​នឹង​ផ្លូវ​លេខ១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU- 3281 ធ្វើដំណើ​ត​តាម​បណ្តោយ​ផ្លូវ​លេខ២៦១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ ស្តុ​ប​បែក​ជា​បួន បាន​ឆ្លង​ភ្លើងស្តុប មិនទាន់​ផុត​ផង ស្រាប់​តែមាន​រថយន្ត ស៊ិន​ទ្រី មួយគ្រឿង ពណ៌​លឿង គ្មាន​ស្លាក​លេខ បើក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង ហើយ​បើក​អូស​ប្រហែល៣ទៅ៤ម៉ែត្រ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ចូនទៅ​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែក​អ្នកបើកបរ​រថយន្ត​ស៊ិន​ទ្រី​វិញ បាន​រត់​គេចខ្លួនបាត់​ស្រមោល​ពី​កន្លែងកើតហេតុ​តែម្តង បន្សល់ទុក​តែ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya