ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្លាប់​ដើម្បី​សង្សារ អត់​ណាស់​លោក​អើយ សង្សារ​និយាយ​តាម​ទូរស័ព្ទ​ប្រាប់​សុំ​បែក លេប​ថ្នាំពុល​សម្លាប់ខ្លួន

ស្លាប់​ដើម្បី​សង្សារ អត់​ណាស់​លោក​អើយ សង្សារ​និយាយ​តាម​ទូរស័ព្ទ​ប្រាប់​សុំ​បែក លេប​ថ្នាំពុល​សម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ស្រលាញ់​សង្សារ​ស្មើ​ជីវិត​បានសម្រេច​ចិត្ត​លេប​ថ្នាំពុល​សម្លាប់ខ្លួន​ក្រោយ​សង្សារ​និយាយ​តាម​ទូរស័ព្ទ​សុំ​ផ្តាច់​ក្តី​ស្នេហ៍​ទៅ​មាន​ប្រុស​ថ្មី នៅ​ភូមិ​ចំការចេក​លើ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង។

យុវជន​រូបនោះ​មាន ឈ្មោះ​ភាព កុសល ភេទ​ប្រុស អាយុ ២៣ឆ្នាំ ជា​កម្មករ​ចំការ​ម្រេច ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ចំការចេក​លើ​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម។

ក្រោយពី​កើតហេតុ​នោះមក​សមត្ថកិច្ច​បានកា​រ​ចុះ​ពិ​និត្យនៅ​កន្លែងកើតហេតុ​ទៅលើ​សាកសព​របស់​ជនរងគ្រោះ​ឈ្មោះ ភាព កុសល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ជនរងគ្រោះ​ពិតជា​ផឹកថ្នាំ​ពុល​បាញ់​កំ​ជាត់​សត្វល្អិត​ការពារ​ដំណាំ​ម្រេច​ពិត​ប្រាក​មិនជា​ប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះឡើយ។

បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​មូលហេតុ​គឺ​យុវជន​រូបនោះ​ឈឺចិត្ត​និង​សង្សារ​នៅឯ​ស្រុក​បាន​បែកចិត្ត​សុំ​ផ្តាច់ការ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ខ្លួន​ក្រោយពី​មានការ​ជជែក​និយាយ​តាម​ទូរស័ព្ទ​ជាមួយនិង​អតីត​សង្សារ​រួចហើយនោះ ។សាកសព​យុវជន​រូបនោះ​បន្ទាប់មក​ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើ​ពិធី​បុណ្យសព តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya