ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្រុស​ស្រី៣នាក់​របួសធ្ងន់​និង​ស្រាល បុក​និង​អ្នកដើរ​ឆ្លងផ្លូវ​យ៉ាង​ពេញ​ទំ​ហឺ​ង​បណ្ដាលអោយ​បែកក្បាល​ហូ​ឈាម​សន្លប់​ស្ដូកស្ដឹង

ប្រុស​ស្រី៣នាក់​របួសធ្ងន់​និង​ស្រាល បុក​និង​អ្នកដើរ​ឆ្លងផ្លូវ​យ៉ាង​ពេញ​ទំ​ហឺ​ង​បណ្ដាលអោយ​បែកក្បាល​ហូ​ឈាម​សន្លប់​ស្ដូកស្ដឹង

ខេត្តស្វាយរៀង៖ កាលពី​វេលា​ម៉ោង៦និង០៥នាទី ព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ករណី​មនុស្ស ប្រុស​ស្រី៣នាក់​រងរបួស​ធ្ងន់​និង​ស្រាល​កើតហេតុ​ដែល​ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ទៅបុក​និង​អ្នកដើរ​ឆ្លងផ្លូវ​យ៉ាង​ពេញ​ទំ​ហឺ​ង​បណ្ដាលអោយ​បែកក្បាល​ហូ​ឈាម​សន្លប់​ស្ដូកស្ដឹង​និង​កន្លែង ស្ថិតនៅ​ចំណុច​ភូមិ​ពោធិ៍ ឃុំ​មេសរ​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។

អ្នកដើរ​ឆ្លងផ្លូវ​ដែល​រងរបួស​មានឈ្មោះ ប៊ូ ស្រីអូន ភេទ​ស្រី អាយុ១៨ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ចំណែក​អ្នកបើក​ម៉ូតូ​មានឈ្មោះ គុណ ចេក ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ​រស់នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា និង​អ្នករួមដំណើរ​មានឈ្មោះ លឹម នី ភេទ​ស្រី​អាយុ១៨ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​កោ​គ​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

ករណី​កើតហេតុ​រវាង​ម៉ូតូ និង​មនុស្ស​ថ្មើ​ជើង មាន​ដូចខាងក្រោម៖រីឯ​ម៉ូតូ​ម៉ាក​HONDA C125 សេ៑រី​ឆ្នាំ២០១៧ ពាក់​ស្លាក​លេខ ស្វាយរៀង(1J.8968) ពណ៌​ខ្មៅ ខូចខាត​យ៉ាងដំណំ តាម​សាក្សី​បានអោយដឹងថា​មុន​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ១២៥ជិះ​គ្នា២នាក់​ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​នារី​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​យ៉ាង​ណាមួយ​ម៉ូតូ​មាន​ល្បឿន​លឿន​ផង​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ពេញទំហឹង​បណ្ដាលអោយ​មនុស្ស​និង​ម៉ូតូ​ខ្ទាត​លើផ្លូវរ​ណូ​ក​រណែល​សន្លប់​បែកក្បាល​ហូ​ឈាម​និង​កន្លែង ៕IMG-20170613-WA0024 IMG-20170613-WA0025 IMG-20170613-WA0026

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya