ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាយុទើប១៦ឆ្នាំហ៊ាននាំ​ក្មេងស្រីទៅ​រួមរ័ក​ដល់ផ្ទះ ១​យប់​៣​ដង ​

អាយុទើប១៦ឆ្នាំហ៊ាននាំ​ក្មេងស្រីទៅ​រួមរ័ក​ដល់ផ្ទះ ១​យប់​៣​ដង ​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ជាប់ចោទ​ពីបទ​នាំ​ក្មេងស្រី​ជា​អនីតិជន​ទៅ​រួមរ័ក​នៅផ្ទះ​របស់ ខ្លួន​១​យប់​ចំនួន​៣​ដង ក្រោយពី​ស្គាល់​នាង​បានតែ​មួយថ្ងៃ​ប៉ុណ្ណោះ ខណៈពេល​ទៅលេង​កន្លែង​កម្សាន្ត​នៅ​សួន​ទឹក​មួយ​នៅ​តំបន់​ព្រែក​ឯង ។​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ តុលា ២០១៣ ស្ថិតនៅ​ចំណុច​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ការឃាត់ខ្លួន​នេះ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​របស់​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ ។​
​តាម​ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ប៉ិច ភា​រ៉ា អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល ។ ចំណែក​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​១៣​ឆ្នាំ ជា​សិស្ស រស់នៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​ប្រភព​បាន​បន្តទៀតថា កាលពី​ថ្ងៃទី​៣ តុលា កន្លងមក ក្មេងស្រី​រងគ្រោះ​រួម​និង​មិត្តភក្តិ​ជាច្រើន​នាក់​បាននាំគ្នា​ជួល រ៉ឺម៉ក​កង់​បី​ទៅ​ដើរលេង​នៅ​សួន​ព្រែក​ឯង ជាមួយគ្នា​នោះ មិត្តភក្តិ​ក្មេងស្រី​នោះ បាន​បបួល​ជនសង្ស័យ​ទៅលេង​ជាមួយគ្នា​ផងដែរ ។ បន្ទាប់ពី​ដើរលេង​រហូតដល់​រសៀល ពួកគេ​ក៏​ត្រឡប់មកផ្ទះ​វិញ តែ​ចៃដន្យ​ក៏​ស្ទះចរាចរណ៍​នៅ​ខាងកើត​ស្ពាន​អាកាស​ក្បាលថ្នល់ ក្មេងស្រី​រងគ្រោះ​ក៏បាន​ចុះ​ពីលើ​រ៉ឺម៉ក មក​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ក្នុង​បំណង​ទៅផ្ទះ ។ ប៉ុន្តែ​យុវជន​នោះ មិនបាន​ឌុប​នាង​ទៅផ្ទះ​ទេ ដោយ​ឌុប​នាង​ទៅផ្ទះ​របស់ខ្លួន​វិញ​។  ពេលទៅដល់​ផ្ទះ​ខ្លួន ជនសង្ស័យ​បាន​ហៅ​មិត្តភក្តិ​២-៣​នាក់​ទៀត​មក​ផឹកស្រា និង​បាន​បញ្ច្រក​ស្រា​ក្មេងស្រី​រងគ្រោះ​រហូតដល់​ស្រវឹង និង​បាន​ចាប់រំលោភ​នាង​បានសម្រេច​ចំនួន​៣​ដង​តែម្តង ។​
​ជនសង្ស័យ​បាន​សារភាព​នៅមុខ​សម​ត្ថិ​ច្ច​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ក្រុមគ្រួសារ​ក្មេងស្រី​ចោទប្រកាន់​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណី​ខាងលើ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ក​សា​សំណុំរឿង​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya