ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៥នាក់ ករណី​គ្រឿងញៀន

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១និង៥០នាទី រសៀល​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជនសង្ស័យ​ទាំង៥នាក់ ដែល​ឃាត់ខ្លួន​បាន ទី១ ឈ្មោះ សួន សំណាង ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ ជា​អ្នកចម្រៀង​តាម​ហាង ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ភូមិ​កំពង់​សំណាញ់ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ទី២ ឈ្មោះ ជា រី ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជា​ម្ចាស់​បន្ទប់ ម្ចាស់​សម្ភារៈ នៅផ្ទះ​កើតហេតុ មាន​ស្រុកកំណើត​ភូមិ​ប្រសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទី៣ ឈ្មោះ ង្វាង យាំង​វ៉ាង ភេទ​ប្រុស អាយុ២៣ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ រើស​អេតចាយ ស្នាក់នៅ​ភូមិ ថ្មគោល សង្កាត់​ចោមចៅ ទី៤ ឈ្មោះ លន់ សុភា ភេទ​ស្រី អាយុ២៤ឆ្នាំ មុខរបរ​គ្មាន ស្រុកកំណើត​ភូមិ វាល ឃុំ​កណ្តាល ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ទី៥ ឈ្មោះ ជន រិ​ទ្ធ ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​គ្មាន ស្រុកកំណើត​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ  ខេត្តកណ្តាល ត្រូវជា​ប្តី​របស់​ស្ត្រី​ឈ្មោះ លន់ សុភា ហើយ២នាក់​ប្តី​ប្រពន្ធ​ខាងលើ​ទើប​មក​ស្នាក់នៅ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ បាន២ថ្ងៃ ។

ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង៥នាក់ សមត្ថកិច្ច​បាន​នាំខ្លួន​ទៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ៕92336005

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya